​មនុស្ស​ស្លាប់​ ​និង​របួស​ជាង​៧​០​នាក់​ ​ក្រោយ​យន្តហោះ​ដឹក​រដ្ឋាភិបាល​យ៉េ​មែន​រង​ការវាយប្រហារ

យ៉េ​មែន​៖​ ​យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​២​២​នាក់​បាត់បង់ជីវិត​ ​និង​ច្រើនជាង​៥​០​នាក់​ទៀត​រង​របួស​ ​នៅ​ក្នុង​ករណី​វាយប្រហារ​មួយ​នៅ​ឯ​ព្រ​លាន​យន្តហោះ​ទីក្រុង​ ​អា​ឌេ​ន​ ​ភាគ​អាគ្នេយ៍​ប្រទេស​យ៉េ​មែន​ ​នេះ​បើ​តាម​ម​ន្រ្តី​រដ្ឋាភិបាល​យ៉េ​មែន​ ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​៣​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​។​

យ៉ាងហោចណាស់​មានការ​ផ្ទុះ​មួយ​ភ្លាម​ៗ​ ​បន្ទាប់ពី​យន្តហោះមួយគ្រឿង​ដែល​ដឹក​រដ្ឋាភិបាល​ទើប​បង្កើត​ថ្មី​របស់​ប្រទេស​យ៉េ​មែន​ ​បាន​មកដល់​ពី​ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌីត​ ​ខណៈ​ដែល​បុគ្គលិក​ជំនួយ​ ​និង​ម​ន្រ្តី​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ ​និង​របួស​ទាំងនោះ​ ​។​ វីដេអូ​នៃ​ឧប្បត្តិហេតុ​នៅ​ថ្ងៃពុធ​នេះ​បាន​បង្ហាញ​ថា​ ​មានការ​ផ្ទុះ​ដ៏​ធំ​មួយ​នៅ​ពេល​អ្នកដំណើរ​ចាប់ផ្តើម​ចុះ​ពី​យន្តហោះ​ ​ដែល​ដឹក​គណៈរដ្ឋ​ម​ន្រ្តី​ថ្មី​ទៅកាន់​ទីក្រុង​ ​អា​ឌេ​ន​ ​។​ ​ហ្វូង​មនុស្ស​ដែល​ប្រមូលផ្តុំ​គ្នា​នៅ​ព្រ​លាន​ ​ដើម្បី​ស្វាគមន៍​ក្រុម​រដ្ឋ​ម​ន្រ្តី​បាន​រត់​គេច​ខ្លួន​ ​នៅ​ពេល​ផ្សែង​យ៉ាង​ក្រាស់​ហុយចេញ​ពី​អាកាសយានដ្ឋាន​ ​។​

មូលហេតុ​នៃ​ការ​ផ្ទុះ​នេះ​ ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ទេ​ ​ប៉ុន្តែ​ប្រភព​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​ថា​ ​គ្រាប់កាំភ្លើង​ត្បាល់​ចំនួន​ ​០​៣​ ​គ្រាប់​បាន​ធ្លាក់​នៅ​ឯ​ព្រ​លាន​យន្តហោះ​ ​។​ ​ពាក់ព័ន្ធ​នឹង​ហេតុការណ៍​នេះ​ដែរ​ ​រដ្ឋ​ម​ន្រ្តី​ក្រសួង​ព័ត៌មាន​យ៉េ​មែន​បាន​ចោទប្រកាន់​ក្រុម​ឧទ្ទាម​ ​ហ៊ូ​ត​ធី​ ​ថា​ ​ជា​អ្នក​ធ្វើសកម្មភាព​ភេរវកម្ម​ដ៏​កំសាក​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner