តើជនជាតិទាំងឡាយលើលោកចំណាយពេលវេលាភាគច្រើនរបស់គេប្រចាំថ្ងៃទៅលើអ្វី?

ពេលវេលា៖ ចាប់រាប់តាំងតែពីការអទិភាពដែលត្រូវចាំបាច់ធ្វើប្រចាំថ្ងៃទៅដល់ការងារផ្ទះក្នុងនោះយើងអាចដឹងបានទៀតថាក្នុងពេលវេលាប្រចាំថ្ងៃរបស់មនុស្សក៏មានដូចជាការជួបជុំមិត្តភ័ក្ត ឬពេលវេលាសម្រាប់ការងារ
ស្ម័គ្រចិត្តជាដើមផងហើយខាងក្រោមនេះគឺជាតារាងបែងចែកពេលវេលារបស់មនុស្សភាគច្រើនដែលត្រូវបានធ្វើការស្រាវជ្រាវឡើងដោយ World Economic Forum ដើម្បីចង់ដឹងថាតើមនុស្សភាគច្រើនបានប្រើប្រាស់ពេលវេលា
ប្រចាំថ្ងៃរបស់គេទៅលើអ្វីខ្លាំងជាងគេ។

បើសិនជាយើងអាចមើលឃើញទៅក្នុងតារាងយើងនឹងសង្កេតឃើញថាពលរដ្ឋនៃប្រទេសអាហ្វ្រិកខាងត្បុងគឺជាអ្នកដែលជាមធ្យមចូលចិត្តគេងច្រើនជាងគេបំផុតខណៈដែលបើមើលពីម៉ោងធ្វើការងារវិញគឺពលរដ្ឋជប៉ុនដែលប្រើ
ប្រាស់ពេលវេលាច្រើនជាងគេ ជាពិសេសគឺការងារបន្ថែមម៉ោងតែម្តងនិងអាមេរិកគឺជាអ្នកដែលនិយមចូលចិត្តមើលទូរទស្សន៍និងស្តាប់វិទ្យុជាងគេបំផុត។

បើនិយាយពីពេលវេលាដែលស្ត្រីលើលោកធ្វើការងារដែលមិនទទួលបានប្រាក់កម្រៃគឺមានចំនួនច្រើនជាងមនុស្សប្រុសខ្លាំងបំផុតពោលទៅដល់ជាង 1.1 ទ្រីលានម៉ោងជាប្រចាំឆ្នាំដែលនេះយើងអាចមើលឃើញបានថាមនុស្សស្រីមិនមានពេលវេលាសម្រាកច្រើនដូចបុរសឡើយ។

ទិន្នន័យដែលត្រូវបានចេញផ្សាយដោយ WeForum តែជាកម្មសិទ្ធិរបស់ Our World in Dataបានធ្វើការប្រៀបធៀបគ្នារវាងពេលវេលាប្រើប្រាស់នៃប្រទេសចំនួន 33 ដែលសមាជិករបស់អង្គការកិច្ចសហប្រតិបត្តិការ
និងអភិវឌ្ឍសេដ្ឋកិច្ច ឬ OECD ដោយផ្នែកទៅលើប្រភេទមនុស្សដែលមានអាយុចន្លោះពី 15 ទៅ 64 ឆ្នាំបានបង្ហាញទៀតដែរថា៖

*ជនជាតិជប៉ុនជាអ្នកដែលប្រើពេលវេលាធ្វើការងារដែលទទួលបានប្រាក់កម្រៃច្រើនម៉ោងជាងគេជាមធ្យមប្រចាំថ្ងៃគឺ 5.5 ម៉ោង ហើយក៏ជាមនុស្សដែលធ្វើការងារម៉ោងបន្ថែមច្រើនបំផុតដែរដោយ WorkWeek
*ផ្ទុយទៅវិញបណ្តាពលរដ្ឋនៅទ្វីបអ៊ឺរ៉ុបដូចជាបារាំង និងអេស្បាញជាដើមគឺអ្នកដែលបានប្រើប្រាស់ពេលវេលាធ្វើការជាមធ្យមតិចបំផុតគឺត្រឹមតែ 3 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ
*ក្រៅពីនេះយើងអាចមើលឃើញដែរថាពលរដ្ឋអាមេរិកក្នុងមួយថ្ងៃបានចំណាយពេលជាមធ្យម 2.5 ម៉ោងដើម្បីមើលកម្មវិធីលើទូរទស្សន៍ហើយកើនឡើងខ្លាំងជាពិសេសអំឡុងពេលកូវីដ
*អ្វីដែលគួរឲ្យចាប់អារម្មណ៍និងត្រូវបានគេដឹងថាជាវប្បធម៍នៃពលរដ្ឋបារាំងដែលបានប្រើពេលជាមធ្យមដល់ទៅ 2 ម៉ោងដើម្បីទទួលទានអាហារដែលពេលវេលានេះមានទំហំប្រហាក់ប្រហែលទៅនឹងពលរដ្ឋនៃប្រទេសក្រិកអ៊ីតាលីនិងអេស្បាញផង
*ដូចដែរបាននិយាយពីខាងលើមនុស្សស្រីបានចំណាយពេលវេលាមិនទទួលបានប្រាក់កម្រៃច្រើនជាងបុរសជាពិសេសការងារនៅផ្ទះ ប៉ុន្តែបើនិយយានៅន័រវេសវិញស្ត្រីនិងបុរសគឺមានពេលវេលាធ្វើការប្រហាក់ប្រហែលគ្នាហើយម៉ោងសម្រាកដ៏ដូចគ្នាផងដែរដែលជាករណីដ៏កម្របំផុត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner