នាយករដ្ឋមន្ត្រី៖ ព្រលានពោធិ៍ចិនតុងនឹងប្រើប្រាស់ជាមូលដ្ឋានទ័ពអាកាស
សម្តេចហ៊ុន សែន នៅថ្ងៃទី២២ ខែមិថុនានេះ បានអះអាងថាក្រោយការដាក់សម្ពោធព្រលាន្តយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងនៅខេត្តកណ្តាល និងតាកែវនៅឆ្នាំ២០២៣នោះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលបច្ចុប្បន្ននឹងប្រែក្លាយជាព្រលានយន្តហោះសម្រាប់មូលដ្ឋានកងទ័ពជើងអាកាស ហើយក្រៅពីនេះ ព្រលាន្តនេះនឹងក្លាយជាកន្លែងសម្រាប់ការដឹកឥវ៉ាន់ពីក្រៅប្រទេស និងជាទីកន្លែងបដិសណ្ឋារកិច្ចរបស់អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំបរទេស និងជាទីកន្លែងសម្រាប់បម្រើដល់យន្តហោះវិស័យឯកជន(Privat Jet)។ ក្រៅពីនេះ វាគឺជាកន្លែងសម្រាប់ទទួលការផ្ញើរយន្តហោះពីបណ្តាប្រទេសផ្សេងៗ។
សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងសាងសង់ព្រលាន្តហោះខ្នាតអន្តរជាតិចំនួន៣គឺព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបដែលកំពុងសាងសង់ និងព្រលាន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុដែលកំពុងស្ថាបនា៕