កូវីដ៖ រដ្ឋាភិបាលនឹងចាយ២៥លានដុល្លារឧបត្ថមពលរដ្ឋ៦០ម៉ឺនគ្រួសារជារៀងរាល់ខែ

អត្ថបទដោយ៖
Charlie Chan

នៅថ្ងៃទី២៤ ខែមិថុនាខាងមុខ រដ្ឋាភិបាលនឹងផ្តើមយុទ្ធនាការឧបត្ថមដល់ពលរដ្ឋប្រមាណ៦០ម៉ឺនគ្រួសារ​ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ យុទ្ធនាការនេះ​ នឹងត្រូវចំណាយ២៥លានដុល្លារដែលជាថវិកាចំណាយចរន្តរបស់រដ្ឋ។​ នេះគឺជាលើកឡើងរបស់សម្តេចហ៊ុន សែនដែលបានថ្លែងនៅថ្ងៃតិ​២២ខែមិថុនានេះ ក្នុងពេលចុះពិនិត្យការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្តាល និងតាកែវ។​

ការចំណាយនេះ គឺត្រូវធ្វើឡើងជាប្រចាំខែ ហើយរដ្ឋាភិបាលនឹងដកលុយចេញពីចំណាយរបស់រដ្ឋដែលមានចំណូលក្នុងរង្វស់៤០០លានក្នុងសម័យកូវីដនេះ។ ដូចនេះរដ្ឋាភិបាលមានលទ្ធភាពក្នុងការជួយប្រជាជនប្រមាណ៦០ម៉ឺនគ្រួសារដែលរដ្ឋអាចផ្តល់ប្រចាំខែ។

ads banner