លោក ឌី រ័ត្នខេមរុណ នាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ចូលរួមរំលែកទុក្ខ គ្រួសារនៃសព លោក ហាវ សុខុម
លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ បាននាំយកអំណោយមនុស្សធម៌ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និង លោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី ២ បានចូលរួមរំលែកទុក្ខ គ្រួសារនៃសព លោក ហាវ សុខុម សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ និងជាប្រធានគណៈចាត់តាំង គណបក្ស ខណ្ឌមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃ សុក្រ ១៤រោច ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២០ វេលាម៉ោង ១២ៈ៣០ នាទិីថ្ងៃត្រង់ក្នុងជន្មាយុ ៦៩ ឆ្នាំ ដោយរោគាពាធ ។
នាឱកាសនោះផងដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ បានសំដែងនូវសមាណទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និង អាលោះអាល័យជាទីបំផុត និង សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់ហាវ សុខុម សមាជិកក្រុមប្រឹក្សា ខណ្ឌមានជ័យ បានសោយសុខក្នុងទីឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយមនុស្សធម៌ ដែលចូលរួមរំលែកទុក្ខរួមមាន ៖
– អង្ករ ២បាវ ៦០ គីឡូក្រាម , មី ២កេស , ទឹកត្រី ១យួរ , ទឹកស៊ីអ៉ីវ ១យួរ , ទឹកសុទ្ធ ២កេស , រួមទាំងថវិកា ២០ ម៉ឺនរៀល ផងដែរ ៕ធ.ដ