កសាងព្រលានយន្តហោះថ្មី៖ ១ថ្ងៃចំណាយជាង១លានដុល្លារ
ឧកញ៉ាពង់ ឃាវសែ តំណាងភាគីសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខ្នាតយកដែលលានសន្ធឹងជាង២៥០០ហិកតាខាងត្បូងរាជធានីភ្នំពេញ បានអះអាងថា១ថ្ងៃត្រូវចំណាយទឹកប្រាក់ ១,១៥លានដុល្លារសម្រាប់ការសាងសង់ចាប់ពីខែកក្កដានេះតទៅ។ នេះគឹជាការអះអាងថាក្នុងពេលដែលសម្តេចនាយករដ្ឋមន្ត្រី បានចុះត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនៅថ្ងៃទី២២ ខែមិថុនាឆ្នា២០២០។
ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។
បើតាមការបញ្ជាក់ពីសម្តេចនាយករដ្ឋមន្ត្រី ក្រុមហ៊ុនត្រូវការកម្មករប្រមាណជាង២ម៉ឺននាក់សម្រាប់ការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ គិតមកដល់ពេលនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានសម្រេច៥%។