រថយន្តស៊េរីទំនើបម៉ាកអូរឌីបត់ចូលបូរី ម៉ូតូកង់បីបេីកលឿនបុកពេញទំហឹងរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកអូរឌី មួយគ្រឿងបត់ចូលបូរី ត្រូវបានបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកចំពាក់កណ្ដាលរថយន្ត ពេញទំហឹងបណ្តាលរងការខូចខាតយ៉ាងដំណំទាំងសងខាង ម្ចាស់កង់បីរបួសស្រាលគេចខ្លួនបាត់ ។

ហេតុការណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១០៥ មុខច្រកចូលបុរីរិទ្ធ ភូមិទួលសំពៅសង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បើករថយន្តអូរឌីពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AI-5728 ធ្វើដំណើរតាមបណ្ដោយផ្លូវ១០៥ពីលិចទៅកេីត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃចូលក្នុងបុរី មិនទាន់ចូលបូរីផង ស្រាប់តែមានកង់បីឥណ្ឌាពណ៌សពាកលស្លាកលេខភ្នំពេញ1HR-3542 បេីកបរដោយបុរសម្នាក់ និងអ្នកដំណេីរ២នាក់ទៀតជាភ្ញៀវធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិច ក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ បុកចំហៀងរថយន្តផ្នែកខាងមុខខាងស្ដាំពេញទំហឹង បណ្ដាលឱ្យគាបធ្លាប់គ្នារងការខូចខាតយ៉ាងដំណំទាំងសងខាង ។ ចំណែកម្ចាស់ម៉ូតូកង់បីរងរបួស នឹងឃើញសភាពមិនស្រួលបានចេញពីកន្លែងកើតហេតុបាត់ ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់បានទំនាក់ទំនងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោក មកដល់កន្លែងកើតហេតុដោយភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង ទើបភាគីទាំងសងខាងមិនមានខាងណាសងខាងណាដោយយកទៅជុសជុលរៀងៗខ្លួន​ ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner