យុវជនពីរនាក់ជិះម៉ូតូបុកគូទរថយន្តហុីយ៉ាន់ដាយ ដឹកជញ្ចូនរបស់ក្រុមហ៊ុន L.M.H ចតលេីចំចតលេីចំណីផ្លូវស្លាប់គួរឲ្យសង្វេគ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យុវជនពីរនាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី២១ ខែមិថុនា  ឆ្នាំ២០២០ នៅចំណុចមុខរោងចក្រ៦ជាន់ តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់ពីពួកគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿងឌុបគ្នាជ្រុលទៅបុកគូទរថយន្តហុីយ៉ាន់ដាយ ដឹកជញ្ចូនរបស់ក្រុមហ៊ុន L.M.H ចតលេីចំចតលេីចំណីផ្លូវពេញទំហឹង ។

សពជនរងគ្រោះទាំងពីរនាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅ មុនកើតហេតុគេឃើញរថយន្តម៉ាកហុីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-9797 បិតស្លាកឡូហ្គោពិមុខ(L-M-H) បានចតលើដងផ្លូវនៅចំណុចកើតហេតុខាងលើក្នុងទិសដៅកើតលិចដោយមិនបានដាក់ស្លាកសញ្ញាសំគាល់ឲ្យបានត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើ ក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1ID-3028 ធ្វើដំណើរស្របទិសដៅគ្នាពីលិចទៅកើត បានជ្រុលទៅបុកពីក្រោយផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះទាំងពីរនាក់បោកផ្ទប់បែកក្បាលធ្លាយខួរស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ។

ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកតាមរថយន្ដយកទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីធ្វើការលើស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner