គ.ជ.ប ចេញសេចក្តីសម្រេចផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីសម្រេច កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០។
គ.ជ.ប បានបញ្ជាក់ថា ការផ្តល់សុពលភាព និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវបញ្ជីបោះឆ្នោតឆ្នាំ២០២០ ក្រោយពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលមានចំនួនអ្នកបោះឆ្នោត សរុបចំនួន៨លាន​៨​សែន​​៣ម៉ឺន១ពាន់៩៧១នាក់ ស្មើនឹង ៨៥,០៦ភាគរយ នៃចំនួនស្ថិតិប៉ាន់ស្មាន ចំនួន ១០លាន៣សែន៨​ម៉ឺន​២ពាន់​៧៥២នាក់ ក្នុងនោះស្រីចំនួន ៤លាន៧សែន១ម៉ឺន២ពាន់៧៣២នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន​២ម៉ឺន​៣ពាន់៤២៥ការិយាល័យ។
គ.ជ.ប បានបញ្ជាក់ទៀតថា សេចក្តីសម្រេចនេះ មានអានុភាពគតិយុត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner