អេកូទេសចរណ៍ ជាប្រភពដ៏សំខាន់ នៃកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

អត្ថបទដោយ៖
AMS OneMinute

ពេលទស្សនាតំបន់អេកូទេសចរណ៍ ភ្ញៀវចាំបាច់ត្រូវចំណាយលើសេវាកម្មមួយចំនួនដូចជាការនាំផ្លូវ ការស្ពាយឥវ៉ាន់ឡើងភ្នំ ការបើកកាណូតលើទឹក បញ្ជាគោយន្តក្នុងព្រៃ ការរៀបចំតង់ ផ្ទះសំណាក់ ការចម្អិនម្ហូបអាហារ ការទិញវត្ថុអនុស្សាវរីយ៍ និងផលិតផលកសិកម្មមានបន្លែ ផ្លែឈើដែលដាំដុះតាមសហគមន៍។ ការចំណាយរបស់ភ្ញៀវក្លាយជាចំណូលរបស់ពលរដ្ឋ ហើយកត្តានេះបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងផ្លាស់ប្តូរចិត្តគំនិតពលរដ្ឋពីការកាប់ព្រៃ បរបាញ់សត្វ មកផ្តល់សេវាកម្មដល់ភ្ញៀវទេសចរវិញ។

មួយទៀត វិស័យអេកូទេសចរណ៍រួមចំណែកលើកកម្ពស់ការយល់ដឹង សំដៅការពារ និងអភិរក្សធនធានធម្មជាតិ និងប្រព័ន្ធជីវៈចំរុះ។

នៅពេលព្រៃសហគមន៍បានប្រែជាតំបន់ទេសចរណ៍ ព្រៃ និងសត្វក្នងតំបន់នឹងរួចផុតពីការប៉ុនប៉ងកាប់បំផ្លាញ និងសម្លាប់ពីសំណាក់ជនខិលខូច ឬអ្នកមានអំណាចមួយចំនួន ហើយអាចបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយបានឃើញ។

ads banner