ផ្លូវការ!!សម្តេចហ៊ុនសែន៖ចាយជាង៣០លានសាងសង់ស្នាក់ការបក្ស ហើយសម្ពោធនៅថ្ងៃទី២៨

អត្ថបទដោយ៖
Charlie Chan

ក្នុងពេលថ្លែងនៅក្នុងពិធីចុះពិនិត្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​ សម្តេចហ៊ុន សែនបានអះអាងថា គណបក្សបានចាយថវិកាចំនួនជាង​៣០លានដុល្លារដើម្បីសាងសង់ទីស្នាក់ការកណ្តាលគណបក្សរបស់ខ្លួន(គ៨៥)ដែលថវិកានេះទទួលបានមកពីការចូលរួមស្ម័គ្រចិត្តពីសមាជិកសមាជិកាគណបក្ស។

ហើយតាមផែនការគណបក្សគ្រោងនឹងសូត្រមន្តអគារថ្មីនៅថ្ងៃទី​២៦ ខែមិថុនា​ប៉ុន្តែត្រូវលើកពេលមកដាក់នៅថ្ងៃទី២៨ ខែមិថុនាវិញ​ដែលជាថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ មូលហេតុដែលត្រូវលើកពេលសម្តេចបានបញ្ជាក់ថាមកពីសម្តេចត្រូវចូលរួមកិច្ចប្រជុំកំពូលអាស៊ានតាមរយៈវីដេអូខនហ្វើរ៉េនពេញមួយថ្ងៃ។

ទីស្នាក់ការនេះ ផ្តើមសាងសង់ពីថ្ងៃទី ១១ ខែវិច្ចិកា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥៨៨ថ្ងៃ៕

ads banner