រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ “មហាគ្រួសារ Off-road កម្ពុជា”

អត្ថបទដោយ៖
AMS OneMinute

ថ្ងៃទី៤ មករា រដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ បានជួបប្រជុំជាមួយក្រុមកីឡាករទេសចរណ៍ “មហាគ្រួសារ Off-road កម្ពុជា” ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រុមកីឡាករទេសចរណ៍ Off-road កម្ពុជា និងស្វែងរកគន្លឹះ វិធីសាស្ត្រថ្មីៗ ដើម្បីផ្សព្វផ្សាយពីទីតាំងទេសចរណ៍ធម្មជាតិថ្មីៗដល់សាធារណជន។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងថា៖ “នៅពេលស្រុកកើតសង្គ្រាម គេចូលព្រៃដើម្បីធ្វើការតស៊ូ តែនៅសម័យតេជោសន្តិភាព ពលរដ្ឋចូលព្រៃដើម្បីទស្សនាកម្សាន្តសម្បត្តិធម្មជាតិ ព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ហើយរយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋបានចាប់អារម្មណ៍ខ្លាំងលើទេសចរណ៍ធម្មជាតិ និងបានបង្កើតការងារ និងផ្តល់ចំណូលដល់ប្រជាសហគមន៍ទៀតផង”។

ប្រភព៖ ក្រសួងបរិស្ថាន

ads banner