ការពិត 11 យ៉ាងដែលអ្នកប្រហែលជាពុំធ្លាប់បានដឹងអំពីតំណក់ប្រេងឆៅ

ចំណេះដឹងទូទៅ ៖ យើងបានដឹងហើយថា កម្ពុជាគឺទើបតែបានប្រកាសថាបានទទួលតំណក់ប្រេងឆៅជាលើកដំបូងបំផុតរបស់ខ្លួនកាលពីប៉ុន្មានថ្ងៃមុននេះ។ពលរដ្ឋកម្ពុជាមួយចំនួនប្រហែលជានៅមិនទាន់បានយល់ និងទទួលបានព័ត៌មានពាក់ព័ន្ធទៅនឹងប្រេងឆៅនៅឡើយទេ។

នៅថ្ងៃនេះ AMS សូមធ្វើការចែករំលែកចំណេះដឹងខ្លះៗអំពីប្រេងឆៅដែលពិភពលោក និងបណ្តាប្រទេសជាច្រើនលើពិភពលោកធ្លាប់ទទួលបានបទពិសោធ និងបានដឹងរួចមកហើយអំពីវា។ទោះបីវាជាទិន្នន័យចាស់ៗក្តី ប៉ុន្តែសង្ឃឹមថាអ្នកតាមដានអាននឹងអាចយល់ដឹងបានខ្លះថែមទៀតអំពីប្រេងឆៅដែលជារ៉ៃថាមពលដ៏មានតម្លៃនិងសារៈសំខាន់បំផុតមួយរបស់សកលលោក៖

១.រង្វាល់របស់ប្រេងឆៅជាអន្តរជាតិគេគិតខ្នាតជាបារ៉ែលដែល 1 បារ៉ែលស្មើនឹង42 ហ្គាឡុងខ្នាតរបស់អាមេរិក ឬប្រមាណជា 159 លីត្រ

២.អាមេរិកគឺធ្លាប់មានឈ្មោះជាប្រទេសដែលផលិតដែលមានធនធានប្រេងឆៅបម្រុងធំបំផុតទី10 លើលោកប្រមាណជា 33 ពាន់លានបារ៉ែល
ខណៈដែលវេណេស៊ុយអេឡាជាប្រទេសដែលមានធនធានបម្រុងធំបំផុតលើលោក 298.35 ប៉ារ៉ែល

៣.សហរដ្ឋអាមេរិកជាប្រទេសដែលប្រើប្រាស់ប្រេងច្រើនបំផុតលើលោកដល់ទៅ 1.85 ពាន់លានបារ៉ែលក្នុងមួយថ្ងៃ

៤.ប្រេងសាំងមានបរិមាណ 45 ភាគរយនៃប្រេងឆៅ

៥.សារធាតុគិមីម្យ៉ាងដែលមាននៅក្នុងប្រេងឆៅគឺត្រូវយកមកដើម្បីផលិតជាឧបករណ៍អេឡិចត្រូនិក ដូចជាទូរស័ព្ទដៃនិងកំព្យូទ័រជាដើម

រូបភាព៖ ស្ថានីយចម្រាញ់ និងផលិតប្រេង (BBC)

៦.ប្រេងឆៅក៏អាចយកមកប្រើប្រាស់ក្នុងការផលិតជាថ្នាំពេទ្យ សំភារៈកីឡាព្រមទាំងគ្រឿងថែរក្សាសម្ផស្សផងដែរ

៧.នៅអាមេរិកគេហៅប្រេងឆៅថាជាតែតិចសាស់ Texas Tea ឬមាសខ្មៅ Black Gold

៨.ដំណើរការនៃការផលិតប្រេងឆៅដំបូងគឺគេទម្លុះ ដីចូលទៅដល់ទីតាំងប្រេងបន្ទាប់មកប្រើប្រាស់កម្លាំងខ្យល់បាញ់ទៅចំទីតាំងនោះហើយអនុញ្ញាតឲ្យប្រេងឆៅនោះអាចបាញ់ត្រឡប់មកផ្ទៃខាងលើវិញក្នុងកំពស់ជាច្រើនម៉ែត្រពីបាតដី

៩.ក្នុងរយៈពេលជិត 3 ទសវត្សរ៍ចុងក្រោយ អាមេរិកបានជួបហេតុការណ៍កំពប់ប្រេងជាច្រើនដង

១០.ប្រេង និងហ្គាសបានដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចពិភពលោកតាំងតែពីសម័យបុព្វបុរសមកម្ល៉េះ

១១.ពិភពលោកបានប្រើប្រាស់ប្រេងប្រមាណជា 36 ពាន់លានបារ៉ែលក្នុងមួយឆ្នាំ ឬ 100 លានបារ៉ែលក្នុងមួយថ្ងៃ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner