ទម្រង់សិល្បៈខ្មែរទាំង ៧

អត្ថបទដោយ៖
AMS OneMinute

ទម្រង់សិល្បៈខ្មែរទាំង ៧៖

ទី១៖ ស្ថាបត្យកម្មជាសិល្បៈក្នុងការសាងសង់ តុបតែង តាមក្បួនខ្នាត និងរចនាបថ លំអរ។ គេបានចែករចនាបថ ១៣ បែបតាមសម័យកាល។

ទី២ ៖ ចម្លាក់ជាសិល្បៈសូនរូបដែលមានរូបារម្មណ៍ចេញជារូបរាង។ ចម្លាក់ចែកចេញជា៣ប្រភេទ គឺចម្លាក់លឹប ឬក្រឡោត, ចម្លាក់លៀន, និងចម្លាក់លោត ឬមូល។

ទី៣៖ សិល្បៈគំនូរជាសិល្បៈគូសតាងដំណើរសាច់រឿង អច្ឆរិយៈ ហើយបានបង្កប់នូវអត្តសញ្ញាណ និង អត្ថន័យតាមគំនិតយល់ដឹងរបស់អ្នកវិភាគ។

ទី៤៖ សិល្បៈតន្រ្តី ជាទម្រង់ដែលប្រើប្រព័ន្ធរូបារម្មណ៍កើតចេញតាមរយៈភាពតំណគ្នា និងការបន្លឺសម្លេងចុះឡើង។

ទី៥៖ សិល្បៈរបាំជាទម្រង់សិល្បៈកាយវិការ អនុវត្តទៅតាមចង្វាក់បទភ្លេង។ របាំខ្មែរមានបីប្រភេទគឺរបាំក្បាច់បុរាណខ្មែរ របាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។

ទី៦៖ អក្សរសិល្ប៍ជាអត្ថបទរឿងដែលតុបតែងឡើងប្រកបដោយសិល្ប៍ភាពប៉ិនប្រសប់ក្នុងការតាក់តែងរបស់អ្នកនិពន្ធ ដែលធ្វើឲ្យអ្នកអានចាប់អារម្មណ៍តាមដំណើរនៃសាច់រឿង។ អក្សរសិល្ប៍មាន៣ផ្នែកធំៗគឺ ៖ ប្រជាប្រិយ៍, បុរាណ និងទំនើបសម័យ។

ទី៧ ៖ ភាពយន្ត កុន ជាសិល្បៈនៃការថតការសម្តែងសម្រាប់យកទៅបញ្ចាំងរូបភាពតាម ឈុតឆាកនៃដំណើររឿងនីមួយៗ ហើយជាការបញ្ចូលគ្នានូវសិល្បៈទាំង ៦ទម្រង់។

✍🏽 ផាន សុគន្ធា

ads banner