នគរបាលខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យជាឃាតក ចាក់សម្លាប់នារីវ័យក្មេងព្រឹកមិញបានហើយ

កណ្ដាល៖ លោកឧត្តមសេនីយ៌ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានថ្លែងប្រាប់ឱ្យដឹងថា ៖ ជនសង្ស័យពាក់ព័ន្ធចាក់សម្លាប់នារីវ័យក្មេងព្រឹកមិញឃាត់ខ្លួនបានហើយ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីធ្វើសកម្មភាពបានប្រមាណជិត ២ ម៉ោងនោះ សមត្ថកិច្ចលោកកំពុងធ្វើការសាកសួរ តែជនសង្ស័យមិនទាន់សារភាពនៅឡើយទេ។

ជនសង្ស័យមានឈ្មោះ ទូច សជាតិ ហៅ(អាដំរី) អាយុ៣៥ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ ឃាត់ខ្លួនបាន ខណៈរូបគេធ្វើជាប្រើល្បិចមកមើលសាកសព ដែលសមត្ថកិច្ចមកដល់កន្លែងកើតហេតុពិនិត្យ និងធ្វើកោសល្យវិច័យ។

សូមបញ្ជាក់ថា , នៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ មានអំពើឃាតកម្មមួយបានកើតឡើងនៅភូមិ-សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ជនដៃដល់បានយកកាំបិតចាក់ជាច្រើនកន្លែងនៅលើដើមទ្រូង និងពោះជនរងគ្រោះ។ ក្រោយកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែជាអកុសលមុខរបួសមានករណីធ្ងន់ធ្ងរ ក៏បណ្ដាលឱ្យជនរងគ្រោះត្រូវស្លាប់ពេលជូនដល់មន្ទីរពេទ្យ។

សមត្ថកិច្ចបានបន្តថា, ក្រោយកើតហេតុប្រមាណជាង ១ម៉ោង សមត្ថកិច្ចក៏បានក្តាប់មុខសញ្ញាបាន បន្ទាប់ពីទទួលដំណឹងខ្លះៗពីសាក្សីដែលត្រូវជាប្អូនថ្លៃសពជនរងគ្រោះ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាឃាតក ខាងលើយកមកធ្វើការសាកសួរតាមនីតិវិធី៕ កញ្ចក់ ទិព្វ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner