មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី16 ប្រព្រឹត្តទៅតាមអនឡាញនៅថ្ងៃទី25 ខាងមុខ
ភ្នំពេញ៖ ពិព័រណ៍ស្ទែមអនឡាញនឹងធ្វើឡើងចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី29 ខែមករា ឆ្នាំ2021 ក្រោមប្រធានបទ «ត្រៀមខ្លួនដើម្បីអនាគត» ដើម្បីផ្ដល់ឱកាសឲ្យសិស្សានុសិស្សទូទាំងប្រទេសស្វែងយល់បន្ថែម អំពីប្រធានបទនានាទាក់ទងនឹងជំងឺរាតត្បាតផ្សេងៗ ទូទាំងសាកលលោក។ កម្មវិធីនេះរៀបចំឡើងដោយអង្គការមហោស្រពពិព័រណ៍កម្ពុជា និងអង្គការ STEAM Cambodia ក្រោមកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា និងគាំទ្រពីក្រសួងបរិស្ថាន។
មហោស្រពពិព័រណ៌វិទ្យសាស្រ្តកម្ពុជាប្រចាំឆ្នាំទី16 រយៈពេលប្រាំថ្ងៃនេះ ជាពិព័រណ៌ស្ទែមដែលធ្វើឡើងតាម
ប្រព័ន្ធឌីជីថល (Online) ដំបូងគេបង្អស់នៅកម្ពុជា។ ក្នុងមហោស្រពពិព័រណ៌មានសកម្មភាពប្លែកៗ ដែលទាក់
ទងទៅនឹងស្ទែម រួមមាន ការប្រកួតស្ទែម By Smart (Smart STEM Challenge) ការប្រកួតគំនូរសិល្បៈ និងការសម្តែងសិល្បៈអំពីស្ទែមជាដើម។ កម្មវិធីប្រកួតគំនូរសិល្បៈចែកចេញជាពីរកម្រិតសម្រាប់សិស្សថ្នាក់ទី 1-3 និងមួយកម្រិតទៀតសម្រាប់ថ្នាក់ទី 4-6 ។
សូមជម្រាបថា ការប្រកួតគំនូរសិល្បៈស្ទែមសម្រាប់កម្រិតបឋមសិក្សា ក្រោមប្រធានបទ “ត្រៀមខ្លួនដើម្បីអនាគត”។ គំនូរសិល្បៈដែលបានដាក់ពាក្យចូលរួមទាំងអស់ នឹងត្រូវដាក់តាំងពិព័រណ៍អនឡាញក្នុងពិព័រណ៍ស្ទែមអនឡាញ រួមទាំងការប្រកាសលទ្ធផលផងដែរ។ សម្រាប់ជ័យលាភីការប្រកួតគំនូរសិល្បៈស្ទែមបឋមសិក្សា នឹងទទួលបានអាហារូបករណ៍ថ្នាក់សិល្បៈអនឡាញរយៈពេលមួយឆ្នាំ នៅសាលា Yamada School of Art ៕