វេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ខេត្តព្រះវិហារ
អត្ថបទដោយ៖
AMS OneMinute
ថ្ងៃទី០៥ មករា ក្នុងវេទិកាសាធារណៈ ពិភាក្សាលើករណីប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក” ខេត្តព្រះវិហារ រដ្ឋមន្ត្រីបរិស្ថានបានមានប្រសាសន៍ថា៖ “យើងខ្ញុំចង់ឃើញបងប្អូនប្រជាពលរដ្ឋមានចំណូលខ្ពស់ មានជីវភាពធូរធារ និងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន”។
ក្រៅពីណែនាំ និងពន្យល់ប្រជាពលរដ្ឋឱ្យឈប់បរបាញ់សត្វ និងងាកមកចូលរួមការពារអភិរក្សព្រៃឈើ និងសត្វព្រៃ រដ្ឋមន្ត្រីបរិស្ថានក៏បានជំរុញឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃឱ្យបានលឿន និងស្នេីឱ្យដាំដេីមឈេីដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម។
ប្រភព៖ ក្រសួងបរិស្ថាន