​​ថៃ​ទិញ​​វ៉ាក់សាំងកូវីដ ៣​៥​លាន​ដូ​ស​ថែមទៀត​ ​កើនដល់​៦​៣​លាន​ដូ​ស ​ក្នុងពេលវឹកវរខ្លាំង

លោក​នាយករដ្ឋមន្ត្រី​ថៃ​បាន​ប្រកាស​នៅ​ថ្ងៃនេះ​ថា​ ​ប្រទេស​របស់លោក​បាន​បញ្ជាទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១​៩​ ​ចំនួន​៣​៥​លាន​ដូ​ស​បន្ថែម​ទៀត​ ​ពី​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​នាំឲ្យ​វ៉ាក់សាំង​ដែល​ថៃ​ទិញ​សរុប​ទាំង​លើក​មុន​ ​កើន​ដល់​៦​៣​លាន​ដូ​ស​។​

​គិត​ត្រឹម​ថ្ងៃ​ទី​៥​ ​មករា​ ​២​០​២​១​នេះ​ ​ថៃ​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​១​៩​ ​ចំនួន​៦​៥​នាក់​ហើយ​ ​ខណៈ​អ្នក​ឆ្លង​សរុប​ជិត​៩​ម៉ឺន​នាក់​ ​ខណៈ​ដែល​២​ថ្ងៃជា​ប់​ៗ​គ្នា​មកនេះ​ ​ថៃ​ឆ្លង​ថ្មី​ក្នុង​សហគមន៍​ប្រមាណ​១​ពាន់​នាក់​។​

​នាយករដ្ឋមន្ត្រី​ ​ប្រា​យុទ្ធ​ ​ចាន់​អូ​ចា ​និយាយប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​«​ថ្ងៃនេះ​ ​ពួកយើង​បាន​សម្រេច​ទិញ​បន្ថែម​ពី​ ​ក្រុមហ៊ុន​ ​As​t​raZe​n​ca​ ​ចំនួន​៣​៥​លាន​ដូ​ស​»​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner