អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការច្បាប់ចំពោះអ្នកចតយានយន្តគ្មានសណ្ដាប់ធ្នាប់

យោងតាមរដ្ឋមន្ត្រីខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ ៦មករា ឆ្នាំ២០២០១បានបញ្ជាក់ថា គ្រប់ផ្លូវទាំងអស់ក្នុងក្រុងព្រះសីហនុ ក្រោយបញ្ចប់ការស្ថាបនារួចរាល់ជាផ្លូវការហើយនោះ អាជ្ញាធរនឹងចេញបំរាមហាមឃាត់មិនឲ្យមានការចតយានយន្ត,ដាក់ទុកសម្ភារៈ ឬលក់ដូរ ប៉ះពាល់មកលើផ្លូវនិងចំណីផ្លូវឡើយ ក្នុងនោះចំណុចដែលហាមឃាត់រួមមាន ដួចជា លើតួផ្លូវ និងចិញ្ចើមផ្លូវកៅស៊ូ ឬផ្លូវបេតុង និងលើខឿនក្រាលការ៉ូឡាសងខាងផ្លូវ។

ជុំវិញវិធានការនោះ រដ្ឋបាលខេត្តព្រះសីហនុបញ្ជាក់ថា គ្រប់ផ្លូវដែលខាងបច្ចេកទេសបានស្ថាបនាដាក់ខឿនរបាំងហើយនោះ ហាមមិនឲ្យបើកយានយន្តឡើង ឬឆ្លងដាច់ខាត ក្នុងនោះកន្លែងដែលបើកយានយន្តឆ្លង ឡើងបាន គឺអនុញ្ញាតតែកន្លែងណាដែលខាងបច្ចេកទេសស្ថាបនាបើកមុខជាទំនាបផ្លូវចូលរួចប៉ុណ្ណោះ។ វិធានការនោះត្រូវគេបញ្ជាក់ថា ធ្វើឡើងដើម្បីរៀបចំសោភណ្ឌ័ភាពក្នុងទីក្រុង និងរៀបចំដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ព្រមទាំងសណ្តាប់ធ្នាប់ទូទៅ ក្នុងនោះមន្ត្រីជំនាញក៍ជូនជាដំណឹងឲ្យពលរដ្ឋ ម្ចាស់ផ្ទះត្រៀមបម្រុងរកចំណតដោយខ្លួនឯង ក្រៅពីចំណុចហាមឃាត់ផងដែរ ។

មន្ត្រីជំនាញបានជូនជាដំណឹងដល់ប្រជាពលរដ្ឋ ពិសេសម្ចាស់លំនៅដ្ឋានឬម្ចាស់អាគាររដ្ឋនិងឯកជន ចូលរួមអនុវត្តន៍ទាំងអស់គ្នា ដោយចាប់ផ្តើមអនុវត្តន៍ជាផ្លូវការ ក្រោយពេលផ្លូវទាំងអស់ស្ថាបនារួច ហើយក្នុងករណីមិនអនុវត្តន៍តាម អាជ្ញាធរនឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner