លោក ឃាង ពុទ្ធី ៖ ទីផ្សារអចលនទ្រព្យឆ្នាំ2021 នឹងចាប់ដំណើរការល្អវិញនៅត្រីមាសទី2

ភ្នំពេញ ៖ នៅដើមឆ្នាំ2021នេះ បណ្តាអ្នកជំនួញ និងអ្នកជំនាញជាច្រើនបានបង្ហាញពីក្ដីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងចាប់ផ្តើមកម្រើកឡើងវិញ ដែលក្នុងនោះវិស័យចលនទ្រព្យក៏អាចមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗផងដែរ។

ជាមួយនឹងក្ដីរំពឹងទុកដូចការលើកឡើងខាងលើនេះ អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ លោក ឃាង ពុទ្ធី ដែលជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រពញយកម្ពុជា បានបញ្ជាក់ថា ទីផ្សារអចលនទ្រព្យ អាចល្អ ឬមិនល្អ គឺវាអាស្រ័យទៅលើស្ថានការណ៍ជាក់ស្ដែងនៃភាពប្រឈមទៅនឹងវិបត្តិនៃជំងឺ ប៉ុន្តែអចលនវត្ថុនៅតំបន់ខ្លះដែលមានសក្ដានុពល គឺនៅតែបន្តមានទីផ្សារ និងមានការទិញលក់ធម្មតា ជាពិសេសដូចជាតំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាដើម។

លោក ឃាង ពុទ្ធី បានបញ្ជាក់ប្រាប់ AMSថា ៖ «សម្រាប់ខ្ញុំ វិស័យអចលនទ្រព្យនៅដើមឆ្នាំ2021នេះ មានដំណើរការល្អ ឬមិនល្អ គឺត្រូវមើលទៅលើភាពថមថយនៃជំងឺកូវីដ-19 ដែលអ្នកវិទ្យាសាស្ត្រកំពុងរកឃើញវ៉ាក់សាំង ហើយប្រទេសធំៗជាច្រើនក៏កំពុងតែអនុម័តឱ្យប្រជាជនគេប្រើប្រាស់”។

លោកបន្តថា ៖«សម្រាប់វិស័យចលនទ្រព្យនៅដើមឆ្នាំនេះ ជាពិសេសក្រោយពេលរាជរដ្ឋាភិបាលប្រកាសបញ្ចប់ព្រឹត្តិការណ៍ចុងក្រោយថ្ងៃទី28 វិច្ឆិកា យើងឃើញថាបានជំរុញឱ្យមានការទិញលក់ និងបង្កើនសង្វាក់ផលិតកម្មមួយចំនួនមានដំណើរការឡើងវិញជាបណ្ដើរៗនៅក្នុងប្រទេសរបស់យើង ដូច្នេះរូបភាពនេះជាសញ្ញាបង្ហាញចរន្តសេដ្ឋកិច្ចមានសកម្មភាពឡើងវិញ។ ទោះជាយ៉ាងណាលោកបានលើកឡើងថា វិស័យអចលនទ្រព្យអាចល្អប្រសើរឡើងវិញបាន គឺត្រឹងពឹងផ្អែកទៅលើវិស័យផ្សេងៗផងដែរ ពោលគឺទាល់តែមានសកម្មភាពទិញ លក់ ជួលជាដើម»។

លោក ឃាង ពុទ្ធី បានបញ្ជាក់ថា ៖ «នៅប៉ែកខាងត្បូងរាជធានីភ្នមពេញ ដែលមានគម្រោងអភិវឌ្ឍន៍ធំបង្ហាញខ្លួន ដូចជាគម្រោងផ្សារទំនើប Aeon 3 គម្រោងផ្សារទំនើបរបស់ក្រុមហ៊ុនប៉េងហួត គម្រោងក្រុងរណប គម្រោងព្រលានយន្ដហោះអន្តរជាតិភ្នំពេញថ្មី គឺមានសក្តានុពលខ្លាំង មានផ្លូវធំៗ និងហេដ្ឋារចនាសម្ព័ន្ធច្រើនខ្សែតភ្ជាប់រវាងក្រុងថ្មី និងក្រុងចាស់ ដែលជាចំណុចដ៏ពិសេសបំផុត។ ដូច្នេះបើគិតក្នុងស្ថានភាពទីផ្សារឆ្នាំ2021នេះ ខ្ញុំសង្ឃឹមថាចាប់ពីខែទី4នៃឆ្នាំដែលស្ថិតនៅក្នុងត្រីមាសទី2 ទើបយើងឃើញសញ្ញាល្អ និងអាចដំណើរការឡើងវិញបាន»។

លោក ឃាង ពុទ្ធី បានបញ្ជាក់ដែរថា៖«ការវិភាគរបស់ខ្ញុំក៏អាចនិយាយបានថា ប្រទេសយើងនៅដើមឆ្នាំ 2021 ចាប់ពីខែមករាទៅនឹងមានការកម្រើកឡើងវិញនូវវិស័យអចលនទ្រព្យ ប៉ុន្តែត្រូវផ្អែកលើស្ថានភាពវ៉ាក់សាំង យើងទាមទារពេលវេលាចាប់ពីខែ2 ទៅខែ3 ជាពេលមួយដែលយើងអាចរៀបចំឱ្យជោគជ័យនៃសកម្មភាពសេដ្ឋកិច្ចនៅខាងក្នុងប្រទេសសិន នោះយើងសង្ឃឹមនៅត្រីមាសទី2 ទាល់តែខែ4 ទើបយើងឃើញសញ្ញាល្អ ហើយទីផ្សារអចលនទ្រព្យនឹងអាចដំណើរការដោយរលូនប្រសិនបើមិនមានការគំរាមកំហែងពីវិបត្តិនៃជំងឺសាជាថ្មី»៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner