សមត្ថកិច្ចបញ្ជូនចោរប្លន់ម្នាក់ ដែលយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ទៅតុលាការ
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ចោរប្លន់ម្នាក់យកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូនៅខណ្ឌឬស្សីកែវ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នី សំណាង អាយុ១៦ឆ្នាំ មុខរបរបុគ្គលិកផ្នែកទីផ្សារស្នាក់នៅផ្ទះលេខ៨៤ ផ្លូវលេខ៥១៤ ភូមិ១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយឡែកជនរងគ្រោះឈ្មោះ សឿន គឹមស៊ែន អាយុ៥៤ឆ្នាំ មុខរបរសន្តិសុខធនាគារឯកទេសអានកូ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣ ភូមិកប់កង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានតាមស្រាវជ្រាវតាមចាប់ជនដៃដល់បានហើយ ក្រោយអារ-ក ជនរងគ្រោះប្លន់យកម៉ូតូបានសម្រេច កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅមុខដីឡូតិ៍ទំនេរ ផ្លូវបុរីអង្គរ ក្រុម១ ភូមិបឹងរាំង សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកថា ជនសង្ស័យបានយកកាំបិតអារ-ក ជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1DK-0889 កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ០១៖៤០នាទីរំលងអធ្រាត្រ និងបានដកហូតម៉ូតូរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី ៕