ថៃរកឃើញអ្នកឆ្លង COVID-19 មួយករណីថ្មីថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីស្លាប់នោះទេ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធនេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 មួយករណីថ្មីបន្ថែមទៀត ប៉ុន្តែមិនមានអ្នកជម្ងឺថ្មីបាត់បង់ជីវិតនោះទេ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។
អ្នកឆ្លង COVID-19 មួយករណីថ្មីខាងលើនេះ គឺជាជនជាតិថៃផ្ទាល់មានវ័យ២៦ឆ្នាំ ដែលនាពេលថ្មីៗនេះ ទើបវិលត្រឡប់មកពីប្រទេសអារ៉ាប៊ី សាអូឌីត នេះបើតាមអ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងវីរុសកូរ៉ូណារបស់រដ្ឋាភិបាលថៃ លោក ផាន់ប្រាផា យ៉ុងត្រាគុល ។
សូមជម្រាបផងដែរថា ថៃស្ថិតនៅលំដាប់ទី៧៩ ក្នុងចំណោមប្រទេសទាំង២១៣ ដែលមានអ្នកឆ្លងជម្ងឺ COVID-19 ច្រើនជាងគេលើពិភពលោក ដោយគិតត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ថៃមានអ្នកឆ្លងសរុប៣ពាន់៨៤ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៥៨នាក់ស្លាប់ និងជាសះស្បើយឡើងវិញសរុប២ពាន់៩៦៨នាក់ ចាប់តាំងពីប្រទេសថៃរកឃើញវីរុសដ៏កាចសាហាវនេះដំបូងកាលពីខែមករាដើមឆ្នាំ៕