“ចូចចូចអ្នកថតរូបអស្ចារ្យ” រឿងកុមារស្នាដៃរបស់អ្នកសារព័ត៌មាន ម៉ៅ សំណាង

អត្ថបទដោយ៖
AMS

ភ្នំពេញ ៖ “ចូចចូចអ្នកថតរូបអស្ចារ្យ” ជាស្នាដៃសៀវភៅកុមារមួយក្បាលរបស់លោក ម៉ៅ សំណាង អ្នកសារព័ត៌មាននៃស្ថានីយ៍ទូរ​ទស្ស​ន៍​​ភី​.អិន.អិន.។ សៀវភៅនេះ កើតឡើងដោយសារមនោស
ញ្ចេតនាប្រាថ្នាឱ្យកុមារកម្ពុជាមានឱកាស និងលទ្ធភាពអានសៀវភៅឱ្យបានច្រើន ដើម្បីអភិវឌ្ឍន៍
សមត្ថភាពរបស់ពួកគេនៅថ្ងៃអនាគត។ លោក ម៉ៅ សំណាង បានបង្ហើបប្រាប់ពីប្រវត្តិស្នាដៃ និង
ការរំពឹងទុកដល់ AMS បន្ទាប់ពីសៀវភៅត្រូវបានបោះពុម្ពផ្សាយដោយអង្គការរូមធូរីដកម្ពុជា ក្នុងឆ្នាំ 2020។ 

សៀវភៅកុមារចំណងជើង “ចូចចូចអ្នកថតរូបអស្ចារ្យ” មានកម្រាស់ 20 ទំព័រ និពន្ធដោយលោក ម៉ៅ សំណាង និងគូររូបដោយវិចិត្រករ សៀត សុភាព។ ចូចចូចជាឈ្មោះតួអង្គតំណាងសត្វកង្កែប បានចូលរួមប្រកួតប្រជែងយកពាន់រង្វាន់ផ្នែកថតរូប។ ខណៈកម្មវិធី​ប្រកួតកាន់តែកៀកដល់កាល
កំណត់ តើចូចចូចធ្វើយ៉ាងណាដើម្បីថតរូបដ៏អស្ចារ្យមួយសន្លឹកបាន? មានឧបសគ្គជាច្រើនដែល
ចូចចូចត្រូវឆ្លងកាត់។ នេះជាប្រធានបទនៃខ្លឹមសារសៀវភៅកុមាររបស់លោក ម៉ៅ សំណាង។

ហេតុអ្វីអ្នកសារព័ត៌មាន មកចាប់អារម្មណ៍សរសេររឿងសម្រាប់អប់រំកុមារ? សំណួរនេះ លោកបាន
ផ្តល់ចម្លើយថា សរសេររឿងកុមារ ហាក់បានរំលឹកដល់ការចងចាំអំពីការអប់រំរបស់ខ្លួន ដែលគ្មាន
សៀវភៅអានកាលវ័យកុមារ។ ទន្ទឹមគ្នានេះ បទពិសោធសារព័ត៌មាន បានបង្ហាញឱ្យលោកមើល
ឃើញពីកង្វះខាតសៀវភៅកុមារដែលមានគុណភាពផ្តល់ដល់កុមារនៅតាមសហគមន៍។

លោក ម៉ៅ សំណាង “ពេលខ្ញុំចុះបំពេញការងារនៅតាមសហគមន៍ ខ្ញុំជួបក្មេងៗនៅតាមភូមិមួយ
ចំនួន ភាគច្រើនពួកគេមិនមានលទ្ធភាពអានសៀវភៅរឿងកុមារ ដូចកុមារនៅទីក្រុងឡើយ ! បើ
ទោះបីមានសៀវភៅ ប៉ុន្តែពេលខ្លះមិនដឹងចាប់ផ្តើមអានពីណាទៅណា ក្រៅតែពីគ្រូបង្រៀននៅ
សាលា ម្តាយឪពុកហាក់នៅឆ្ងាយពីកូនៗរបស់គាត់”។ 

លោក ម៉ៅ សំណាង កាលពីឆ្នាំ 2015 បានបញ្ចប់ការសិក្សាជំនាញអក្សរសាស្ត្រខ្មែរ នៅសាកល
វិទ្យាល័យភូមិន្ទភ្នំពេញ បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ ហ៊ុន សែន ពងទឹក ពីទឹកដីកំណើត
ខេត្តស្វាយរៀង។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលការតែងនិពន្ធស្នាដៃរឿងកុមារជាមួយអង្គ
ការរូមធូរីដកម្ពុជាកាលពីឆ្នាំ 2013 និងសហការនិពន្ធសៀវភៅកុមារចំណងជើង “សួនបន្លែខ្ញុំ” ជាមួយសិក្ខាកាមរួមជំនាន់កញ្ញា អេង ពៅពិសី។ ឆ្នាំ 2019 លោកបានចូលរួមបណ្តុះបណ្តាលការ
តែងនិពន្ធអំណានដំបូងសម្រាប់កុមារម្តងទៀតនៅអង្គការរូមធូរីដដដែល។

លោក ម៉ៅ សំណាង និងលោក Alfredo Santos អ្នកជំនាញបណ្តុះបណ្តាលអ្នកនិពន្ធសៀវភៅរូបភាពសម្រាប់កុមារ។

“ការតែងនិពន្ធរឿងកុមារមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឱ្យយើងយល់ឱ្យបានច្រើនពី
ចិត្តកុមារ។ ក្រៅតែពីការកម្សាន្ត រឿងកុមារត្រូវមានតម្លៃអប់រំច្បាស់លាស់មួយដែរ មានលក្ខណៈ
វិទ្យាសាស្ត្រ និងសមហេតុផល។ សៀវភៅកុមារមានច្រើនលក់នៅលើទីផ្សារ ប៉ុន្តែវាពិបាកបំផុតនៅ
ពេលដែលយើងចង់ឱ្យសៀវភៅកុមារមួយមានគុណភាព ហើយជាគំនិតថ្មី និងខុសប្លែកពីស្នាដៃអ្នក
ដទៃ”។ ទន្ទឹមនឹងការលើកឡើងនេះ លោកបានបញ្ជាក់ថា ការតែងនិពន្ធរឿងកុមារក៏មិនស្មុគស្មាញ
ពេកដែរ បើអ្នកនិពន្ធដាក់ចិត្តស្រឡាញ់កិច្ចការដែលខ្លួនកំពុងធ្វើ។

សម្រាប់ឆ្នាំ 2021 លោក ម៉ៅ សំណាង និងអ្នកនិពន្ធផ្សេងទៀតកំពុងផលិតអំណានសម្រាប់កុមារ
រៀងៗខ្លួន ក្រោមការសម្របសម្រួលនិងគាំទ្រពីអ្នកជំនាញនៃអង្គការរូមធូរីធកម្ពុជា។ រូធធូរីដកម្ពុជា ជាអង្គការផលិតសៀវភៅអំណានមួយសម្រាប់ផ្តល់ទៅតាមសាលារៀននានានៅទូទាំងប្រទេសកម្ពុជា និងបណ្ណាល័យសហគមន៍ដោយឥតគិតថ្លៃ។ រាល់ស្នាដៃតែងនិពន្ធទាំងអស់ ត្រូវឆ្លងកាត់ការ
ពិនិត្យហ្មត់ចត់ពីអ្នកជំនាញសៀវភៅកុមារ និងអនុញ្ញាតឱ្យបោះពុម្ពផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា។ 

ក្នុងបទសម្ភាសអ្នកនិពន្ធសៀវភៅរឿងកុមាររូបនេះ ញញឹមបន្តិច រួចបន្តនិយាយថា “មិនមែនសុខៗ
ខ្ញុំអាចវាធ្វើបានទេ កន្លងទៅមានការជួយជ្រោមជែ្រងនិងណែនាំពីគ្រូជំនាញផ្នែកសៀវភៅកុមារនេះ បើនិយាយឱ្យកំប្លែងបន្តិច សៀវភៅកុមារឱ្យតែយើងមានគំនិតសរសេរនិងជាស្នាដៃល្អ អ្នកនិពន្ធអត់
អស់លុយបោះពុម្ពទេ មានពេលសរសេរទៅ… ហើយអ្វីដែលខ្ញុំធ្វើកន្លងមក គឺចង់ចូលរួមចំណែក
តូចមួយតាមរយៈអំណានសម្រាប់កុមារ ដើម្បីសង្គមនិងអនាគតកុមារកម្ពុជា”។

ក្រៅពីការងារតែងនិពន្ធសៀវភៅកុមារខាងលើ និងមានការងារជាអ្នកសារព័ត៌មាន កន្លងទៅលោក ម៉ៅ សំណាង តែងឆ្លៀតពេលសរសេរអត្ថបទស្រាវជ្រាវប្រកួតប្រជែង និងអត្ថបទព័ត៌មានផ្សេងៗ ទទួលបានជ័យលាភីជាបន្តបន្ទាប់ ដោយផ្អែកលើចំណង់ចំណូលចិត្តសិក្សាសំណេរអត្ថបទ និង
ព្រឹត្តិការណ៍នានានៅក្នុងសង្គម។

“វ័យកុមារជាវ័យចាប់ផ្ដើមរៀន និងឆ្ងល់ច្រើនបំផុត ពួកគាត់ត្រូវការអ្វីដែលថ្មីហើយអស្ចារ្យ ដើម្បី
មកបំពេញតម្រូវការចង់ដឹងចង់លឺរបស់គាត់។ ឪពុកម្តាយកម្ពុជាមួយចំនួន គិតថាសៀវភៅកុមារ
មាន​អក្សរតិច ស្តើង មើលទៅមិនសូវសំខាន់ ប៉ុន្តែជាក្រឹត្យក្រមចិត្តសាស្ត្រកុមារ អក្សរ និងពាក្យ
ពេចន៍ក្នុងសៀវភៅកុមារទាំងនោះ គឺសមស្របតាមអាយុនិងការគិតរបស់កុមារ… មិនមែនតម្រូវ
គំនិតរបស់មនុស្សពេញវ័យទេ”។ លោកបានបញ្ជាក់ទៅកាន់ម្តាយឪពុក និងអាណាព្យាបាលគួរដឹង មុននឹងបញ្ចប់កិច្ចសន្ទនាជាមួយក្រុមការងារ AMS ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner