អគារទីស្តីការក្រសួងរ៉ែ និងថាមពល នឹងត្រូវ ផ្តល់ជូនគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ

ភ្នំពេញ៖ យោងតាមលិខិតណែនាំរបស់ទីស្តីការគណៈរដ្ឋមន្ត្រី  នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បានគូស បញ្ជាក់ថា ការសម្រេចនេះធ្វើឡើងដោយយោងតាមលិខិតរបស់របស់ខុទ្ធកាល័យសម្តេចតេជោ ហ៊ុន សែន និងការណែនាំដោយផ្ទាល់របស់សម្តេចតេជោ តាមសារអេឡិចត្រូនិច។

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចជាថ្មី ដោយប្រគល់អគារទីស្តីការក្រសួងរ៉ែ និងថាមពល ជូនទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតែមួយប៉ុណ្ណោះ។ ដោយឡែកអាជ្ញាធរ កម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រក្សានៅអគារចាស់ដដែល។

កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតមួយដោយ ផ្តល់ទីតាំងអគារ ទីស្តីការក្រសួងរ៉ែ និងថាមពល ឱ្យទៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ តែពេលនេះ បានសម្រេចប្រគល់អគារទីស្តីការក្រសួងនេះ ជូនតែគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយតែមួយប៉ុណ្ណោះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner