ម៉ូតូមិនចាំម៉ាកបុកម៉ូតូស្កូបពីបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រួចបេីកគេចបាត់

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូស្កុបពីមួយគ្រឿង ត្រូវបានម៉ូតូមួយគ្រឿងមិនចាំម៉ាកបេីកមកបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ រួចបេីកគេចខ្លួនបាត់ ។ ហេតុការណ៍នេះបានគេីតឡេីងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ នៅចំណុចខាងក្រោយមន្ទីរពេទ្យរុស្ស៊ី តាមបណ្តោយផ្លូវ៤៣០ កែងផ្លូវ១៩៩ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

យោងតាមប្រភបព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1AV 6537 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៤៣០ ក្នុងទិសដៅពីជេីងទៅត្បូង ខណះមកដល់ចំណុចកេីតហេតុបំណងបត់ស្តាំទៅលិចភ្លាមនោះស្រាប់តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាកជិះគ្នា២នាក់ធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនលឿនហេីយបានបុកពេញទំហឹងបណ្តាលឲ្យដួលទាំងអស់គ្នា និងធ្វេីឲ្យភាគីខាងរថយន្តរងគ្រោះរបួសធ្ងន់ ចំណែកភាគីខាងបង្ករបួសស្រាលហេីយលេីកម៉ូតូជិះទៅបាត់ទៅ។

ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕ដោយ ៖ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner