សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថាន ស្តីពីការកែសម្រួល និងបន្ថែមសមាសភាពក្រុមការងារដើម្បីត្រួតពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាន ទៅក្នុងលក្ខណៈសម្បត្តិ នៃគោលនិយោបាយភូមិ ឃុំ មានសុវត្ថិភាព

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងារថ្មីដើម្បីត្រួតពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថានទៅក្នុងលក្ខណសម្បត្តិនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីបំផុសស្មារតីពលរដ្ឋឱ្យយកចិត្តទុកដាក់រក្សាអនាម័យ គ្រប់គ្រងសំណល់រឹងឱ្យបានល្អ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើសេចក្តីប្រកាសអន្តរក្រសួង កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសអន្តរក្រសួង ក្រុមការងារថ្មីនេះមានតួនាទីពិនិត្យឡើងវិញនូវលក្ខណសម្បត្តិនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីកែសម្រួលឱ្យបានសមស្របជាមួយសភាពការណ៍វិវត្តប្រែប្រួលនៃបទល្មើស និងការចូលរួមរបស់ពលរដ្ឋ។ ក្រុមការងារ មានភារកិច្ច សិក្សា ពិនិត្យ និងកែសម្រួលគោលការណ៍ វិធានការ និងយន្តការនានានៃចលនាប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner