ដោយសារភ្លេីងប្រច័ណ្ឌ មន្ត្រីអាវុតហត្ថម្នាក់បាញ់សម្លាប់ប្រពន្ធរួចបាញ់ខ្លួនឯងតាមក្រោយ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ ៖ បុរសម្នាក់ជាមន្ត្រីកងអាវុតហត្ថ បានកេីតភ្លើងប្រច័ណ្ឌក៏សម្រេចចិត្តបាញ់សម្លាប់ប្រពន្ធខ្លួនឯងរួចហើយបាញ់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយស្លាប់ក្នុងថ្លុកឈាម ដែលបន្សល់ទុកកូនស្រីម្នាក់ឲ្យកំព្រាឯការ។
ហេតុការណ៏ខាងលេីនេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុSOS ចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ក្នុងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សពស្ត្រីរងគ្រោះមានឈ្មោះ ជួប សារឿន អាយុ៣០ឆ្នាំមុខរបលក់ផលិតផលតាមអនឡាញ ស្នាក់នៅបន្ទប់ជួលខាងលើ។ចំណែកប្ដីមានឈ្មោះសេង គឹមសាន ហៅសុត អាយុ៥០ឆ្នាំមុខរបអាវុតហត្ថសក្ត័បួនកន្លះស្នាក់នៅជាមួយគ្នា។
យោងតាមប្រភពពីបងស្រីម្នាក់ត្រូវជាបងថ្លៃបានឲ្យដឹងថា មុនពេលកើតហេតុគាត់ឭសំឡេងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយស្រាប់តែមួយសន្ទះស្រាប់តែឭសូគ្រាប់កំភ្លើងផ្ទុះចំនួន៤គ្រាប់ស្រាប់តែគាត់ទៅមើលឃើញប្ដីដេកស្លាប់ក្នុងថ្លុកឈាមនិងប្រពន្ធស្លាប់មុខចង្ក្រានបាយគួរឲ្យអាណោចអធម័។
ក្រោយកើតហេតុ កម្លាំងនគរបាលខណ្ឌសែនសុខនិងកម្លាំងកងរាជអាវុតហត្ថបានចុះមកកន្លែងកើតហេតុនិងព័ទ្ធខ្សែជុំវិញបន្ទប់ផ្ទះជួលខាងលើទុកឲ្យសមត្ថកិច្ចជំនាញធ្វើកោសល្យវិឆ្ឆ័ក្រោយពីធ្វើរួច ក ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា