មគ្គុទ្ទេសចរណ៍នៅតំបន់អង្គរសៀមរាបថ្លែងថា ជិតមួយឆ្នាំកន្លងមកនេះ តំបន់​ទេចរណ៍​អង្គរ ស្ទើរតែពុំមានភ្ញៀវ​ទេចរ​នោះឡើយ ព្រោះតែវិបត្តនៃជម្ងឺកូវីដ១៩

អត្ថបទដោយ៖
ជា សេឌី

មហន្តរាយក្រោមការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ រយៈពេល១ឆ្នាំ២០២០កន្លងមកនេះ  បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងពិភពលោកត្រូវបានទទួលការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយការបិជើងហោះហើរជាដើមនោះ ដើម្បីទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺនេះ។

         លោក ឆោម សុខា មគ្គុទ្ទេសចរណ៍ភាសាអេស្បាញ និងភាសាអង់គ្លេស រៀបរាប់ឲ្យដឹង​នៅមុខប្រាសាទអង្គរវត្ត កាលពីចុងសប្តាហ៍កន្លងទៅថា៖ អសន្តិសុខ វាមិនសំដៅតែលើ​សង្គ្រាមនោះទេ តែការប្រល័យដោយជម្ងឺរាតត្បាតដ៏កាចសាហាវនោះ  វាគឺជាសត្រូវដ៏ធំ​បំផុតចំពោះវិស័យទេសចរណ៍។  ជិតមួយឆ្នាំកន្លងមកនេះ តំបន់ទេចរណ៍អង្គរ ស្ទើរតែពុំមានភ្ញៀវទេចរអន្តរជាតិនោះឡើយ ហើយការដែលមានដ៏តិចតួចបំផុតនោះ គឺជាភ្ញៀវធុរកិច្ចដែលស្នាក់អាស្រ័យ បំពេញការងាររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតែប៉ុណ្ណោះ។    មគ្គុទ្ទេសក៍ទេសចរណ៍រូបនេះក៏បានឲ្យដឹងដែរថា ប៉ុន្មានខែចុងក្រោយនេះ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល បំផុសឲ្យមានចលនាទេសចរណ៍ផ្ទៃក្នុង ក្រោមការដាក់ចេញនូវវិធីសាស្រ្តនានារបស់ក្រសួងទេសចរណ៍ ពិសេសនោះគឺការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត បង្កើតឲ្យមានព្រឹត្តិការណ៍កំសាន្តទេសចរណ៍ផ្សេងៗ ក្នុងគោលដៅស្តារសេដ្ឋកិច្ចសង្គម និងធ្វើឲ្យរស់ឡើងវិញនៃវិស័យទេសចរណ៍ក្នុងស្រុក ឃើញថា ដំណើរកំសាន្តក្នុងស្រុក មកកាន់តំបន់អង្គរ-សៀមរាប ចាប់ផ្តើមកំរើកឡើងវិញ គួរកត់សម្គាល់ ។ លោកបន្តថា ក្នុងគ្រាឆ្លងកាត់ការលំបាកនៃវិបត្តិកូវីដ-១៩ មគ្គុទ្ទេសចរណ៍ត្រូវបានបាត់បង់អាជីពរបស់ខ្លួន និងបានទៅធ្វើការងារផ្សេងៗតាមលទ្ធភាពរបស់ខ្លួន ក៏ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ ក្រោយពីការបាត់បង់ភ្ញៀវទេចរបរទេស និងឆ្លើយតបមកវិញនូវចលនាសកម្មភាពទេសចរណ៍ផ្ទៃក្នុង មគ្គុទ្ទសក៍ទេសចរណ៍មួយចំនួនដែលស្រឡាញ់អាជីពនេះ ចាប់ផ្តើមមកកាន់តំបន់អង្គរវិញ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវក្នុងស្រុក និងបង្កើតឲ្យមានសេវាកម្មឧទ្ទេសនាមប្រវត្តិអង្គរតាមប្រាង្គប្រាសាទនានា  ដែលនោះគឺជាប្រយោជសម្រាប់ការចែករំលែកចំណេះដឹងផង  និងដើម្បីរកកម្រៃជីវភាពប្រចាំថ្ងៃផងដែរ ។ យ៉ាងណាក៏ដោយ ក្រុមអ្នកមានអាជីពជាមគ្គុទ្ទេសក៏ទេសចរណ៍នៅតំបន់សៀមរាប-អង្គរ  បានអំពាវនាវ និង ធ្វើសំណូមពរ សូមឲ្យសេចក្តីត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ឧទ្ទេសនាមជាភាសាខ្មែរ បានក្លាយជាឥរិយាបឋថ្មីនៃភ្ញៀវទេសចរក្នុងស្រុក ដើម្បីចូលរួមយល់ដឹងអំពីតម្លៃប្រវត្តិសាស្រ្តនិងអារ្យធម៌ជាតិ រួមទាំងបានចែករំលែក ជួយ    ផ្តល់ការងារផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner