អតីតកាលនៃវត្តស្រះកែវមុនីវណ្ណក្នុងកំឡុងឆ្នាំ ១៩២០-១៩២៩
អត្ថបទដោយ៖
AMS OneMinute
វត្តស្រះកែវមុនីវណ្ណ(ហៅវត្តលើ) ស្ថិតនៅក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
យើងសង្កេតឃើញព្រះវិហារដែលមានលក្ខណៈប្លែកពីព្រះវិហារនានានៅក្នុងប្រទេសកម្ពុជា (បច្ចុប្បន្នយើងពុំឃើញវិហារនេះទៀតទេ ជំនួសដោយវិហារពីជាន់ដែលសាងនៅសម័យក្រោយ)។
នៅមុខវិហារមានតោថ្មពីរ មានសណ្ឋានដូចតោចិនយ៉ាងសង្ហា (បច្ចុប្បន្នក៏ពុំឃើញដែរ ជំនួសដោយតោថ្មី បែបខ្មែរ តែមិនសូវជាមានសោភ័ណភាពដូចពីមុនទេ)។
ឧបដ្ឋានសាលាសង់ផ្ទាល់ដីនៅខាងត្បូងព្រះវិហារ ត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃ ទំនងជាមានអាយុជាង១០០ឆ្នាំហើយ (កសាងនៅឆ្នាំ១៨៩៧ បច្ចុប្បន្នមានការផ្លាស់ប្តូរខ្លះនៃផ្នែកដំបូល)។
ព្រះធាតុ បច្ចុប្បន្នមានសណ្ឋានជាចេតិយលាបពណ៌ទឹកមាស (ពីមុនពណ៌ស) បានរងការខូចខាតកំពូលនៅសម័យសង្គ្រាម តែក៏អាចរក្សាមកដល់បច្ចុប្បន្ន គ្រាន់តែការជួសជុលកំពូលមានការផ្លាស់ប្តូរទម្រង់ខុសពីទម្រង់ដើម។
📸 បរាណាចារ្យ