បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្តឡិចស៊ីសរងការខូចខាត

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តឡិចស៊ីស rx300 មួយគ្រឿងចតស្ងៀមលើចិញ្ចើមផ្លូវមុខហាងមួយកន្លែង ពីក្រោយចំហៀងខាងឆ្វេងរងការខូចខាតយ៉ាងដំណំ។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១៩និង៤០ថ្ងៃទី ១០ ខែមករាឆ្នាំ២០២១ នៅចំណុចមុខហាងមួយកន្លែងយីហោ SARANG HAE តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគឺឃើញមានស្ត្រីម្នាក់បើករថយន្ត ឡិចស៊ិស rx300 ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BI-7936មកឈប់លើចិញ្ចើមផ្លូវមុខហាងកើតហេតុខាងលើក្នុងទិសដៅលិចកើត រួចដើរចូលទៅខាងក្នុងហាងបាត់ លុះដល់ម៉ោងកើតហេតុខាងលើក៍មានបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងធ្វើដំណើរស្របទិសគ្នាមកបុកពីក្រោយចំហៀងខាងឆ្វេងបណ្តាលរថយន្ត ឡិចសុីសរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងឲ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នា អ្វីដែលហួសចិត្តគឺម្ចាស់រថយន្តមិនព្រមដោះស្រាយជាមួយខាងភាគីបង្កទេដោយឲ្យខាងភាគីម្ចាស់ហាងចូលមកដោះស្រាយជំនួស ព្រោះរថយន្តគាត់ឈប់នៅទីនេះព្រោះភាគីខាងម្ចាស់ហាងជាអ្នកឲ្យឈប់ ខណៈ ដែលខាងបង្ក សំពះ សូមទោស ទទួលកំហុស និងឈរចាំ សម្រុបសម្រួលអស់រយៈពេលជិតមួយម៉ោង ក្រោយទើបភាគីទាំងសងខាងព្រមសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner