ពលករខ្មែរមកពីប្រទេសថៃម្នាក់ទៀតត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩នៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១១មករាឆ្នាំ២០២១បានឲ្យដឹងថា នៅថ្ងៃទី១០មករា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ចំនួន១នាក់។ អ្នកឆ្លងថ្មីនោះ ជា ស្ត្រីជនជាតិខ្មែរ អាយុ២៨ឆ្នាំ មានអាយដ្ឋាននៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់ប្រទេសកម្ពុជានៅថ្ងៃទី៨មករាឆ្នាំ២០២១។

លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់បុរសរូបនោះ ផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បញ្ជាក់ថា វិជ្ជមានវីរុសកូវីដ-១៩។ ស្ត្រីរូបនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ ក្រសួងសុខាភិបាលក៏បានប្រកាសដែរថា នៅថ្ងៃនេះមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣នាក់ ក្នុងនោះ២នាក់ជាអ្នកដំណើរមកពីប្រទេសថៃស និងម្នាក់ទៀត ពាក់ពន្ធ័នឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

កម្ពុជាគិតមកដល់ថ្ងៃទី១១មករាឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៣៩២នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣៧៤នាក់ និងនៅសល់១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner