ប្រាក់កម្ចីអាជីវកម្មជិត២០ពាន់លានដុល្លារត្រូវបានរដ្ឋាភិបាលសិង្ហបុរីបញ្ចេញត្រឹមរយៈពេល9ខែចុងក្រោយឆ្នាំ2020

បរទេស៖ គិតចាប់តាំងពីខែមីនារហូតមកដល់ខែធ្នូ ឆ្នាំ2020កន្លងទៅនេះ កម្ចីអាជីវកម្មនៅក្នុងប្រទេសសិង្ហបុរីបានបន្តកើនឡើងរហូតជិតដល់20ពាន់លានដុល្លារ។ នេះបើយោងតាមតួលេខដែលត្រូវបានបង្ហាញដោយអជ្ញាធរនៃប្រទេសសិង្ហបុរីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

នៅក្នុងតារាងទិន្នន័យដដែលបានបញ្ជាក់ថា ទំហំកម្ចីអាជីវកម្មរបស់ក្រុមហ៊ុនគ្រប់ប្រភេទនៅទូទាំងប្រទេសសរុបប្រមាណជិត 20,000 ដុល្លារនេះត្រូវបានចុះឈ្មោះនៅក្រោមកម្មវិធីជំនួយសហគ្រាសដែលជាជំនួយរបស់រដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សហកម្មរបស់សិង្ហបុរីលោក Chan Chun Sing កាលពីថ្ងៃចុងសប្តាហ៍មុននេះបាននិយាយថាទំហំកម្ចីនេះមានចំនួនធំជាងអ្វីដែលកម្មវិធី ESG ធ្លាប់បានធ្វើកាលពីឆ្នាំ2019 កន្លងមករហូតទៅដល់13ដង ដែលមានត្រឹមតែប្រមាណ 1.3 ពាន់លានដុល្លារប៉ុណ្ណោះ។

CNA

ថ្លែងបន្ថែមលើសពីនេះលោក Chan បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា គម្រោងប្រាក់កម្ចីទាំងនេះនឹងត្រូវបន្តធ្វើនៅក្នុងអំឡុងពេលកូវីដក្នុងគោលបំណងធំដើម្បីធានាឲ្យក្រុមហ៊ុនទាំងឡាយអាចបន្តប្រតិបត្តិការរបស់ខ្លួនព្រមទាំងរក្សាស្ថិរភាពអាជីវកម្ម សមត្ថភាព ក៏ដូចជាបរិមាណជាធម្មតាផងដែរ សម្រាប់ផ្គត់ផ្គង់ទីផ្សារជាក់ស្ដែង។

ក្រៅពីនេះលោក Chan បានរៀបរាប់បញ្ជាក់ទៀតថាទំហំកម្ចីប្រមាណជាង20ភាគរយនៃទំហំខាងលើនេះគឺត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអ្នកលក់បោះដុំទំនិញប្រមាណជា16ភាគរយ កម្ចីក្រុមហ៊ុនសំណង់ប្រមាណ13ភាគរយ ហើយក្ដីពីនេះជាកម្ចីរោងចក្រសង្វាក់ផលិតកម្ម ហើយនៅសេសសល់ពីនេះគឺជាកម្ចីសម្រាប់ក្រុមហ៊ុនផលិតសេវាកម្ម និងលក់រាយជាដើម៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner