ថៃឲ្យពលករមីយ៉ាន់ម៉ាជិត៣០០នាក់ចេញពីមន្ទីរពេទ្យនៅសាមុត សាខន ក្រោយជាកូវីដ១៩ ម្សិលមិញ
ជនអន្តោប្រវេសន៍ជាពលករជនជាតិមីយ៉ាន់ម៉ាជិត៣០០នាក់បានចាកចេញពីមន្ទីរពេទ្យ ក្នុងខេត្តសាមុតសាខន ប្រទេសថៃ កាលពីថ្ងៃអាទិត្យទី១០ មករា ២០២១ម្សិលមិញ បានក្លាយជាក្រុមអន្តោប្រវេសន៍ដ៏ច្រើនលើកដំបូង ដែលជាសះស្បើយពីជំងឺកូវីដ១៩។
ជនជាតិមីយ៉ាន់ម៉ាសរុប២៩២នាក់ត្រូវបានប្រកាសថា បានជាសះស្បើយពីជំងឺកូវីដ១៩ ហើយត្រូវបានឲ្យចាកចេញពីមន្ទីរពេទ្យព្យាបាល ដែលត្រូវបានរៀបចំនៅខាងក្នុងពហុកីឡដ្ឋានកីឡាមួយកន្លែង។
ពួកគេបានគ្រវីដៃលា ទៅកាន់ក្រុមគ្រូពេទ្យ មុនពេលបញ្ជូនឡើងរថយន្តយោធា ទៅផ្សារលក់គ្រឿងសមុទ្រ ត្រង់កន្លែងដែលពួកគេរស់នៅនិងធ្វើការ។
តែផ្សារនេះមិនទាន់បើកដំណើរការទេ ដោយគេគ្រោងនឹងបើកវិញ នៅចុងខែមករានេះ នេះបើតាមលោក Thiraphat Khatchamat អភិបាលរងខេត្ត សាមុត សាខន៕ ប្រភពពីបាងកកប៉ុស្តិ៍