កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរបណ្តាលឱ្យកុមារកម្ពុជាក្រិនរាងកាយ និងអន់ថយបញ្ញា
ភ្នំពេញ ៖ បញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារនៅតែកើតមានជាទូទៅនៅក្នុងប្រទេសកម្ពុជា ដោយ
កុមារមានអាយុក្រោមប្រាំឆ្នាំមានបញ្ហាក្រិននិងស្គមស្គាំង 10% និងកុមារ 24% មានទម្ងន់មិន
គ្រប់។ នេះបើតាមលទ្ធផលនៃការអង្កេតប្រជាសាស្ត្រនិងសុខភាពកម្ពុជា (CDHS) ឆ្នាំ 2014។ រហូតដល់ចុងឆ្នាំ 2018 បញ្ហាកង្វះអាហារូបត្ថម្ភនៅតែកើតមានលើកុមារកម្ពុជា ហើយកំពុងបន្តមក
ដល់បច្ចុប្បន្ន។ ទន្ទឹមគ្នានេះ ស្ថានភាពឥទ្ធិពលកូវីដ-19 ក៏ជាចំណែកមួយបណ្តាលឱ្យកុមារកម្ពុជា
ទទួលរបបអាហារមិនគ្រប់គ្រាន់ ឈានទៅរកបញ្ហាក្រិនសម្រាប់អនាគតផងដែរ។
តាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាបានបង្ហាញបន្តថាបញ្ហាកង្វះអាហារូបត្ថម្ភ
បណ្តាលឱ្យកុមារមានបញ្ហាក្រិនរាងកាយធ្ងន់ធ្ងរ និងអន់ថយបញ្ញា ហើយកុមារប្រមាណជា 4.500 នាក់បាត់បង់ជីវិតជារៀងរាល់ឆ្នាំស្មើនឹងប្រមាណមួយភាគបីនៃករណីស្លាប់របស់កុមារទាំងអស់ក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍
ជនបទ មានប្រសាសន៍ថា បញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារជាចំណោទដ៏ធំមួយដែលមាតាបិតា
ត្រូវយកចិត្តទុកដាក់ចំពោះសុខភាពកុមារ។ លោកបានបញ្ជាក់ថា កុមារនៅក្នុងគ្រួសារដែលមាន
ជីវភាពក្រីក្រភាគច្រើនប្រឈមបញ្ហាកង្វះអាហារូបត្ថម្ភខ្លាំងបំផុត។ ម្ដាយឪពុកពុំទាន់យល់ដឹងពីរ
បៀបផលិតអាហារដែលត្រឹមត្រូវសម្រាប់កុមារ ពិសេសក្នុងពេល 1000 ថ្ងៃដំបូងនៃអាយុកុមារ។
ទន្ទឹមនឹងមូលហេតុនេះ ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបញ្ជាក់បន្ថែមថា មូលហេតុ
ចម្បងមួយទៀតបណ្ដាលឱ្យកុមារមានបញ្ហាកង្វះអាហារូបត្ថម្ភ ដោយសារជំងឺរាកស្រួចស្រាល។ ជំងឺរាកកើតពីកង្វះអនាម័យនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទម្លាប់បន្ទោបង់ពាសវាលពាសកាល
ក្រៅបង្គន់អនាម័យ ឥរិយាបថមិនយកចិត្តទុកដាក់លាងសម្អាតដៃជាប្រចាំ ក៏ជាបុព្វហេតុដំបូង
បំផុតនៃជំងឺរាក ជំងឺដង្កូវព្រូន អាចបណ្តាលឱ្យកុមារក្រិនរាងកាយ។
“បើនិយាយពីកុមារក្រិនក្នុងពេលបច្ចុប្បន្ននេះ ខ្ញុំមិនចាំតួលេខច្បាស់ថាប៉ុន្មានទេ ប៉ុន្តែគ្រាន់តែដឹង
ថាមានចំនួនច្រើន ដែលយើងត្រូវយកចិត្តទុកដាក់។ ពិសេសនៅក្នុងដំណាក់កាល Covid-19កំពុង
រីករាលដាលនេះ បញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារអាចនឹងកើតមានឡើង ដោយសារតែម្ដាយ
ឪពុកមួយចំនួនជួបការលំបាក ខ្វះខាតចំណូលនិងប៉ះពាល់ជីវភាពមុខរបររបស់ពួកគាត់”ប្រសាសន៍
វេជ្ជបណ្ឌិត លន់ សាយតេង។
ការស្រាវជ្រាវបង្ហាញថា កុមារកើតក្នុងគ្រួសារមានជីវភាពពុំប្រសើរងាយនឹងមានបញ្ហាក្រិនដល់ទៅ
ជិតបីដងក្នុងឆ្នាំដំបូងៗនៃជីវិត ច្រើនជាងកុមារកើតនៅក្នុងគ្រួសារមានជីវភាពធូរធារ។ កង្វះអាហា
រូបត្ថម្ភរ៉ាំរ៉ៃលើកុមារ ច្រើនតែម្តាយឪពុកមើលរំលង ហើយបញ្ហានេះឈានទៅរកកង្វះអាហារូបត្ថម្ភ
ស្រួចស្រាល់ធ្ងន់ធ្ងរ។
អាហារូបត្ថម្ភមិនគ្រប់គ្រាន់នៅវ័យកុមារតូច អាចជាកត្តាបន្ទុកបង្អាក់មិនឱ្យកុមារសម្រេចបានសក្តានុ
ពលរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនពេញលេញ ដោយសារប៉ះពាល់ដល់ការអភិវឌ្ឍបញ្ញា ស្មារតី និងកាយសម្បទា។ ផលប៉ះពាល់នេះ ធ្វើឱ្យកុមាររៀនមិនសូវចេះ និងមានឱកាសតិចតួច
បំផុតពេលស្វែងរកការងារ។ ផលលំបាកនេះអាចបន្តលើសពីមួយជំនាន់ទៅទៀត។
វេជ្ជបណ្ឌិត លន់ សាយតេង “ត្រូវតែយកចិត្តទុកដាក់បញ្ហានេះ យើងឃើញជាក់ស្ដែងប្រសិនបើ
កុមារមានបញ្ហាក្រិននៅតែបន្តកើតមាន ក្រៅពីកាយសម្បទាកុមារមិនរឹងមាំ កុមារអាប់បញ្ញា ឬ
ហៅម្យ៉ាងទៀតថាក្តិបមនុស្ស វាប៉ះពាល់ច្រើនណាស់ដល់ធនធានមនុស្សកម្ពុជា ពិសេសគឺកម្លាំង
ពលកម្មតែម្ដងចូលរួមអភិវឌ្ឍន៍សង្គមជាតិតែម្តង អីចឹងហើយបានជាយើងធ្វើការងារនេះ…”។
ដើម្បីលុបបំបាត់បញ្ហាកុមារក្រិនតាំងពីតូច រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដោះស្រាយបញ្ហា
នេះ ដោយមានក្រសួងពាក់ព័ន្ធជាសេនាធិការ ព្រមទាំងអង្គការដៃគូអភិវឌ្ឍននានា បានចូលរួម
ដោះស្រាយបញ្ហាកុមារក្រិន និងការលូតលាស់របស់កុមារជាបន្តបន្ទាប់។ ជាក់ស្តែងកាលពីខែកុម្ភៈ
ឆ្នាំ 2020 កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសអនុវត្ដកម្មវិធី
ផ្ដល់អាហារូបត្ថម្ភដល់កុមារតាមសាលារៀន។
ប្រកាសថ្មីនេះ គោលបំណងចូលរួមទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតីកុមារនៅ
តាមសហគមន៍ តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារនៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប។ ក្រសួងទាំងពីរជឿជាក់ថា នឹងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់
កុមារនៅកម្រិតបឋមសិក្សា។ លើសពីនេះកសិផលក្នុងសហគមន៍ ត្រូវជ្រើសរើសធ្វើជាអាហារ
សម្រាប់ផ្ដល់អាហារូបត្ថម្ភកុមារនៅសាលារៀន។ យ៉ាងណានេះគ្រាន់តែជាកម្មវិធីសាកល្បងនៅ
តំបន់គោលដៅមួយចំនួនតែប៉ុណ្ណោះសំខាន់វត្តមានចូលរួមកាត់បន្ថយបញ្ហាកុមារក្រិនពីឪពុកម្តាយគ្រប់រូប។
ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានបញ្ជាក់បន្ថែមថា“បញ្ហាកុមារក្រិននៅក្នុងគ្រួសារមាន
ទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងឥរិយាបថរស់នៅរបស់ម្តាយឪពុក ដូច្នេះហើយត្រូវយកចិត្តទុក
ដាក់ឱ្យមែនទែន ពិសេសស្ត្រីជាម្តាយត្រូវទៅមណ្ឌលសុខភាពពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ដើម្បី
ទទួលបានការណែនាំផ្សេងៗពីគ្រូពេទ្យស្តីពីសុខភាពម្តាយខ្លួនឯង និងសុខភាពកូន និងដឹងពីរបៀប
ផលិតអាហារសម្រាប់កូន…”។
ស្របនឹងការលើកឡើងនេះ កន្លងទៅក្រសួងសុខាភិបាលបានបញ្ជាក់ថា កុមារមិនបានបំបៅដោយ
ទឹកដោះម្តាយពេញលេញ មានទំហំខួរក្បាលតូចជាងកុមារដែលបានបំបៅដោយទឹកដោះម្តាយ
ពេញលេញ។ លើសពីនេះ កុមារបាត់បង់ភាពឆ្លាតវៃចំនួន 2.6 ពិន្ទុ ប្រៀបធៀបនឹងកុមារទទួល
បានការបំបៅដោយទឹកដោះម្តាយពេញលេញ។ បំបៅកូនដោយទឹកដោះម្តាយក្នុងរយៈពេល 1000 ថ្ងៃដំបូងនៃជីវិតកុមារ និងផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កុមារនៅពេលបន្ទាប់ ធ្វើឱ្យសុខភាពរាង
កាយកុមាររឹងមាំ បញ្ជៀសបានពីបញ្ហាក្រិន និងមិនប៉ះពាល់ដល់ការលូតលាស់បញ្ញារបស់កុមារ។
សូមជម្រាបថា របាយការណ៍ក្រសួងសុខាភិបាល និងអង្គការយូនីសេហ្វប្រចាំកម្ពុជា បានបង្ហាញថា គុណភាពអាហារសម្រាប់កុមារតូចនៅតែជាក្តីបារម្ភក្នុងប្រទេសកម្ពុជា ដោយសារកុមារមានអាយុ
ពីប្រាំមួយទៅម្ភៃបួនខែ ជាង 60% និងកុមារអាយុពីប្រាំមួយដល់ប្រាំបីខែ ប្រមាណ 80% ពុំបាន
បរិភោគអាហារទៅតាមរបបអាហារ ដែលអាចទទួលយកកម្រិតអប្បបរមាប្រចាំថ្ងៃបាននោះទេ៕