មេធនាគារអេស៊ីលីដា៖​បើចង់ធ្វើស៊ីអីអូត្រូវចេះ៥ចំណុចនេះសិន

តើ CEO ត្រូវធ្វើអ្វីខ្លះ? «CEO ត្រូវធ្វើឱ្យដល់កម្រិតខ្ពស់មួយ ដោយមិនមែនធ្វើល្អតែនៅមុខគេនោះទេហើយលួចធ្វើអាក្រក់នៅក្រោយខ្នងនោះទេ។»

មានកត្តាសំខាន់ៗចំនួន៥ដែលCEOត្រូវតែប្រតិបត្តិនោះគឺ ១. ការចេះកំណត់ទស្សនវិស័យ ២.ការចេះកំណត់បទដ្ឋាន ៣.ការចេះរៀបចំគោលនយោបាយ ៤.​ ការចេះធ្វើជាគំរូគេ និង៥. ត្រូវចេះកំណត់យុទ្ធសាស្ត្រ។ នេះគឺជាចំណុចទាំង៥ដែលលោកបណ្ឌិតអ៊ិនចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ចែករំលែកទៅដល់អ្នកចង់ក្លាយជាCEOទាំងឡាយ។

ទី១ ហេតុអ្វីបានជា CEO ត្រូវតែចេះកំណត់ទស្សនវិស័យ? ពីព្រោះថា CEO គឺជាក្បាលម៉ាស៊ីននៅក្នុងការដឹកនាំស្ថាប័នផ្នែកប្រតិបត្តិ ដូច្នេះការកំណត់គោលដៅ គឺជាកិច្ចការសំខាន់ដើម្បីអាចឲ្យសម្រេចបាននៅអ្វីដែលស្ថាប័នទាំងមូលចង់បាន។ ឧទាហរណ៍ acleda ជាធនាគារដែលពលរដ្ឋជឿទុកចិត្ត ឬក៏ប្រជាធនាគារដែលពលរដ្ឋជឿទុកចិត្ត។ ដូច្នេះ ដើម្បីអាចឲ្យអនុវត្តតាមពាក្យនេះបាន មានកិច្ចការងារជាច្រើនដែលថ្នាក់ដឹកនាំ ជាពិសេស CEO ត្រូវតែដាក់ផែនការ សកម្មភាព ដើម្បីជំរុញប្រតិបត្តិការឱ្យឈានទៅដល់ពាក្យស្លោកដែលចង់បាន។

ទី២ ការកំណត់បទដ្ឋានការងារ គឺជាកិច្ចការងារដ៏សំខាន់មួយទៀតសម្រាប់ CEO នៅក្នុងប្រតិបត្តិការឲ្យស្ថាប័ននីមួយៗដោយកំណត់ស្តង់ដារបស់ខ្លួនថាតើគួរតែធ្វើឲ្យស្របត្រឹមកម្រិតថ្នាក់ជាតិ ឬថ្នាក់អន្តរជាតិ។

លោកបានបន្ថែមថា ក្នុងធនាគាររបស់លោកដើម្បីធ្វើឱ្យប្រតិបត្តិការ និងផ្នែកទីផ្សារដំណើរការ ទៅដោយរលូននិងកាន់តែប្រសើរនោះ គឺត្រូវការផែនការ និងកិច្ចការងារបច្ចេកទេសចាំបាច់ជាច្រើន ដើម្បីសម្រេចគោលដៅនេះ។ វាទាមទារការងារស្តង់ដារ និងការអនុវត្តជាក់លាក់ដែលត្រូវបានចែងក្នុងគោលការងារ។  

ទី៣  ការរៀបចំគោលនយោបាយ គឺជាអ្នករៀបចំគោលនយោបាយ គោលការណ៍ និងនីតិវិធីផ្សេងៗ ដែលក្រុមប្រឹក្សាដាក់ចេញមកយកមកច្របាច់បញ្ចូលជាមួយនឹងការអនុវត្តហើយ CEO គឺជាបុគ្គលតែម្នាក់គត់របស់ក្រុមប្រឹក្សាភិបាល។ ដើម្បីចៀសវាងទំនាស់ផលប្រយោជន៍នៅក្នុងស្ថាប័នរបស់aceleda ដែលមានសមាជិកក្រុមប្រឹក្សាភិបាល 9នាក់ ពួកគាត់មិនដែលមកបង្គាប់បញ្ជាថ្នាក់ដឹកនាំជាន់ខ្ពស់ណាមួយឱ្យធ្វើអ្វីជូនពួកគាត់នោះទេបើមានការគេបង្គាប់មកតែ CEO ផ្ទាល់តែម្ដង។

ហើយCEOនៅក្នុងកិច្ចការងារនេះ គឺជាអ្នករៀបចំប្រតិបត្តិការ លើផែនការអាជីវកម្មប្រចាំឆ្នាំ ដោះស្រាយបញ្ហាដែលជួបប្រទះ និងយុទ្ធសាស្ត្រដែលត្រូវដោះស្រាយបន្ត។ ជារួមគឺស៊ីអូត្រូវទទួលការបង្គាប់ពេលក្រុមប្រឹក្សាភិបាលហើយរៀបចំមកអនុវត្តនៅក្នុងប្រតិបត្តិការដើម្បីឲ្យបានជោគជ័យ។

ទី៤ CEO ត្រូវធ្វើជាបុគ្គលគំរូ ព្រោះខ្លួនគឺជាអ្នករៀបចំ នីតិវិធីដើម្បីអនុវត្តហើយក៏ជាអ្នកត្រូវបង្ហាញភាពជាគំរូដែលមិនមែននីតិវិធីសម្រាប់តែភ្នាក់ងារថ្នាក់ក្រោមអនុវត្ត គឺជាការចូលរួមទាំងអស់គ្នា ធ្វើការម៉ោងសម្រាក ជាដើម។

លោកសង្កត់ធ្ងន់ថា CEO ត្រូវធ្វើឱ្យដល់កម្រិតខ្ពស់មួយ ដោយមិនមែនធ្វើល្អតែនៅមុខគេនោះទេហើយលួចធ្វើអាក្រក់នៅក្រោយខ្នងនោះទេ។

ទី៥ គឺជាអ្នកកំណត់យុទ្ធសាស្ត្រតែម្ដង CEO ត្រូវទទួលខុសត្រូវចំពោះការកំណត់យុទ្ធសាស្ត្រដើម្បីបង្កលក្ខណៈឱ្យយុទ្ធសាស្ត្រមានភាពងាយស្រួលនៅក្នុងការអនុវត្តថ្វីដ្បិតតែខ្លួនជាអ្នកទទួលខុសត្រូវនៅក្នុងការកំណត់យុទ្ធសាស្ត្រមែនប៉ុន្តែត្រូវតែមានការចូលរួមពីសហការីទាំងអស់ដើម្បីចូលរួមចំណែកបង្កើតវា។ ហេតុអ្វីបានជាចាំបាច់ធ្វើយ៉ាងម៉េចនេះ ពីព្រោះថានៅពេលដែលសការីដឹងពីយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នាវិញហើយពូគាត់និងដឹងពីរបៀបដើម្បីសម្រេច។

នេះគឺជា ចំនុចទាំង៥ ដែលបណ្ឌិតអ៊ិនចាន់នី អគ្គនាយកធនាគារអេស៊ីលីដា ណែនាំទៅដល់អ្នកដែលចង់ក្លាយជា CEO ឬក៏អ្នកដែលកំពុងកាន់ការងារជា CEO៕

ads banner
ads banner
ads banner