លោក Joe Biden ត្រូវចាក់វ៉ាក់សាំងលើកទី2 នៅថ្ងៃចន្ទនេះ

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិកអាណត្តិថ្មី Joe Biden នឹងត្រូវចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ជាលើកទី 2 របស់គាត់នៅថ្ងៃចន្ទទី11 ខែមករា នេះហើយ។ នេះបើយោងតាមការប្រកាសរបស់ការិយាល័យផ្ទាល់ខ្លួនរបស់លោក។

ការចាក់វ៉ាក់សាំងលើកទី2 នេះគឺធ្វើឡើងបន្ទាប់ពីលោក Biden បានទទួលយកវ៉ាក់សាំងលើកដំបូកាលពី3សប្តាហ៍
មុនជាមួយនឹងការបង្ហាញពីជំនឿជឿជាក់ទៅលើគុណភាពនៃវ៉ាក់សាំងតាំងពីគ្រាធ្វើតេស្ត។ ទោះបីជាយ៉ាងណា ការិយាល័យរបស់លោក Biden មិនបានបញ្ជាក់លំអិតទេថា តើការចាក់វ៉ាក់សាំងទី2នេះនឹងត្រូវធ្វើនៅកន្លែងណា ម៉ោងប៉ុន្មាននោះទេ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះពលរដ្ឋអាមេរិកប្រមាណជា 374,000 នាក់ហើយដែលបានបាត់ជីវិតដោយសារ
តែកូវីដ។ ដោយឡែក កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅនេះ លោក Biden បានប្រើពាក្យស្តីបន្ទោសធ្ងន់ៗទៅលើដំណើរការចែកចាយវ៉ាក់សាំងក្រោមការដឹកនាំរបស់លោក Donald Trump ។

គិតមកត្រឹមពេលនេះពលរដ្ឋអាមេរិកប្រមាណជា 6.7 លាននាក់ប៉ុណ្ណោះដែលបានទទួលបានការចាក់វ៉ាក់សាំងដំបូងរបស់ពួកគេ ប៉ុន្តែវាគឺជាទំហំដែលមានចំនួនខុសគ្នាឆ្ងាយពីការរំពឹងទុកថានឹងអាចចាក់បានទៅដល់ 20លាននាក់នៅត្រឹមចុងឆ្នាំ 2020៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner