ខេត្តព្រៃវែង​បានក្លាយជាស្តេចស្រូវនៅឆ្នាំ​២០១៩

អត្ថបទដោយ៖
Charlie Chan

ខេត្តព្រៃវែង ​បានក្លាយជាស្តេចស្រូវដោយបានផលិតស្រូវបានចំនួន១.៣លានតោននៅឆ្នាំ២០១៩​ដែលច្រើនជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្នុងនោះព្រៃវែង បានអនុវត្តស្រូវវស្សា​បានចំនួន២៧០,៥៤៤ ហិកតា​ដែលស្មើនឹង១០៨,២២%នៃផែនការ​២៥០,០០០ហិកតា ទិន្នផលស្រូវទទួលបាន​ជាមធ្យម៣,២៤តោនក្នុងមួយហិកតា។ ដោយឡែកស្រូវប្រាំងវិញ អនុវត្តបានសរុប៨៦,​៦២៦ ហិកតា ស្មើនឹង១១៥,៥០% នៃផែនការ ៧៥,​០០០ ហិកតា ទិន្នផលជាមធ្យម៤,៨០តោន​ក្នុងមួយហិកតា។

ក្នុងនោះស្រូវសល់ពីការប្រើប្រាស់ប្រចាំថ្ងៃរបស់ពលរដ្ឋមាន​ជាង៨៧ម៉ឺនតោន។

ក្រៅពីនោះ ខេត្តព្រៃវែង ក៏មានដំណាំឧស្សាហកម្មដូចជាកៅស៊ូជាង១,២០០ហិកតា ស្វាយចន្ទី និងដំឡូងជិង​១,៣០០ហិកតា។

ដើម្បីអាចឱ្យពលរដ្ឋទទួលបានទិន្នផលខេត្តមានធារាសាស្ត្រសម្រាប់ស្រោចស្របចំនួន១៨៦កន្លែង ទាំងខ្នាតធំ មធ្យម និងតូច ដែលមានសមត្ថភាពស្រោចស្របលើផ្ទៃដីប្រមាណជាង​៥០%(៥៣,៥)%នៃផ្ទៃដីបង្កបង្កើនផល៕  

ads banner