រថយន្តម៉ាក Range Rover មួយគ្រឿងជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តម៉ាក Range Rover មួយគ្រឿងបានជ្រុលទៅបុករថយន្តកុងតឺន័រកំពុងបត់ឆ្លងផ្លូវត្រឡប់ក្រោយ  ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះបានកេីតឡេីង កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តកុងតឺន័រ ពាក់ស្លាកលេខ រតនគីរី 3A-1151 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅពីកេីតទៅលិច។ លុះមកដល់ចំណុចកេីតហេតុ ក៏បានបន្ថយល្បឿនដេីម្បីបត់ឆ្លងផ្លូវត្រឡប់ក្រោយវិញ ខណៈបត់បានបន្តិច ស្រាប់តែមានរថយន្តម៉ាក Range Rover ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2BD-6292 ដែលបេីកបរដោយបុរសម្នាក់ បានធ្វេីដំណេីរស្របទិសគ្នា ក្នុងល្បឿនលឿន  ហេីយក៏បុករថយន្តកុងតឺន័រចំពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្ត Range Rover ខ្ទេចមួយកំណាត់មុខ  និងធ្វេីឲ្យតៃកុងរងរបួសត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីពេទ្យផងដែរ។ ចំណែកតៃកុងរថយន្តកុងតឺន័រ បានអែបរថយន្តនៅចិញ្ចេីមផ្លូវចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងធ្វើការត្រួតពិនិត្យ រួចទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមកធ្វេីការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ  ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner