សិក្សាតន្រ្តីជួយឱ្យក្មេងឆ្លាតគណិត បង្កើនការចងចាំភាសាបរទេស និងគិតបែបវិទ្យាសាស្ត្រ
ចំណេះដឹងទូទៅ ៖ បច្ចុប្បន្នការសិក្សាពីតន្រ្តីនៅប្រទេសកម្ពុជា ហាក់មិនទាន់ទូលំទូលាយនៅឡើយ ដោយសារឪពុកម្តាយភាគច្រើនយល់ថា តន្ត្រីមិនសូវសំខាន់ចំពោះអនាគតកូនៗ និងខាតពេលវេលាសិក្សា។ ប៉ុន្តែខុសពីការគិតនេះតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថាកុមារសិក្សាសូត្រពីតន្រ្តីអាចជួយឱ្យពួកគេមានភាពវៃឆ្លាតទាំងប្រាជ្ញានិងស្មារតី។ កុមារចេះតន្ត្រី ពួកគេនឹងចង់ចាំបានល្អ រៀនពូកែគណិតវិទ្យា រៀនភាសាបរទេសលឿនរហ័ស និងមានគំនិតវិទ្យាសាស្ត្រល្អប្រសើរជាងក្មេងធម្មតាដែលមិនបានសិក្សាពីតន្ត្រី។
ហេតុអ្វីបានជាកុមារចេះលេងតន្ត្រីអាចរៀនពូកែជាងក្មេងដទៃទៀតដែលមិនបានរៀនសូត្រពីតន្រ្តី?ការផ្សាយរបស់ World Economic Forum ថ្មីៗនេះបានបញ្ជាក់ថាសិស្ស-និស្សិតដែលចូលចិត្តលេងតន្ត្រីនៅពេលប្រឡង
ប្រជែងផ្សេងៗពួកគេអាចធ្វើកិច្ចការបានល្អជាងសិស្សដទៃទៀតដែលមិនធ្លាប់លេងតន្ត្រី។ ដូចគ្នានេះដែរ ភស្តុតាងនៃការស្រាវជ្រាវទៅលើកម្រិតចំណេះដឹងរបស់និស្សិតជនជាតិកាណាដាចំនួនមួយសែននាក់ជាបន្តបន្ទាប់ (រយៈពេលជាច្រើនឆ្នាំ) ក៏បានបង្ហាញថា ភាគច្រើនសិស្សដែលចេះតន្ត្រីមានភាពវៃឆ្លាតនិងរហ័សរហួន។
រៀនឧបករណ៍តន្ត្រីទាមទារឱ្យកុមារយល់ពីអក្សរតំណាងចង្វាក់តន្ត្រី ឬអក្សរភ្លេងសិស្សចាំបាច់ត្រូវអភិវឌ្ឍជំនាញ
នេះដោយផ្តោតអារម្មណ៍លើការចងចាំអក្សរភ្លេង ចង្វាក់ ព្រមទាំងហ្វឹកហាត់ឧបករណ៍តន្ត្រីតំណាលគ្នា ប្រើ
អារម្មណ៍ ចិត្ត កាយ និងខួរក្បាលដើម្បីសម្របសម្រួលដំណើរការតន្ត្រី។មិនត្រឹមតែប៉ុណ្ណោះលេងតន្ត្រីអាចឱ្យ
ក្មេងៗបង្កើនសមត្ថភាពស្តាប់និងលេងតន្រ្តីជាក្រុមបានយ៉ាងល្អជួយឱ្យពួកគេមានសមត្ថភាពធ្វើការងារជាក្រុមបានកាន់តែប្រសើរ។កុមារលេងតន្ត្រីបានល្អទាមទារការលើកទឹកចិត្តខ្លួនឯងពិសេសចេះរក្សាទម្លាប់លេងតន្ត្រីជា
ប្រចាំ។
គួរបញ្ជាក់ថាតន្ត្រីអាចជួយបង្កើនសមត្ថភាពខួរក្បាលកុមារឱ្យបានកាន់តែល្អប៉ុន្តែក៏ត្រូវគួបផ្សំនឹងរបបអាហារត្រឹមត្រូវ លេងកីឡាបានច្រើន និងគេងគ្រប់គ្រាន់ផងដែរ៕
ប្រភព : World Economic Forum