មេបញ្ជាការកងទ័ពជើងគោកបានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពចំនួន២ ដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានឧបត្ថម្ភរថយន្តប្រភេទដឹកជញ្ជូន ចំនួន០២គ្រឿង ជូនដល់អង្គភាពទ័ពដើម្បីប្រើប្រាស់បម្រើការងារដឹកជញ្ជូនដល់អង្គភាព ក្នុងនោះ ឧបត្ថម្ភារថយន្ត ម៉ាកHYUNDIA ៣,៥តោន ចំនួន០១គ្រឿង ទៅដល់ការិយាល័យទី៤ កងទ័ពជើងគោគ និង ០១គ្រឿងទៀត HYUNDIA ២,៥តោន ត្រូវប្រគល់ជូនទៅ មជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ

ពិធីប្រគល់ទទួល ត្រូវបានប្រារព្ធធ្វើនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
នៅអង្គភាពសាមីទាំងពីរ ដែលមានការចូលរួមដោយ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរងកងទ័ពជើងគោក នាយការិយាល័យទី៤ កងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ អៀង លីសក្តិ នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនជួសជុលបញ្ជូនសារក្រសួងការពារជាតិ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner