សង្ស័យប្រេីថ្នាំញៀនលេីសកម្រិត បុរសម្នាក់យកម៉ូតូទៅលក់បែជាកញ្ឆក់លុយពីអ្នកលក់ម៉ូតូ មុនបានក៏ប្រកាច់ប្រកិនផ្អេីលដល់ប្រជាពលរដ្ឋ

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យប្រេីប្រាស់ថ្នាំញៀនលេីសកម្រិត ហេីយបានយកម៉ូតូលក់ តែពេលបានលុយហើយក៏ទាញម៉ូតូដែលលក់នោះបំរុងជិះរត់គេចខ្លួន ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួន ប្តឹងមកសមត្ថកិច្ចនិងធ្វេីឲ្យមានការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ១៩២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា បុរសខាងលេីនេះ សង្ស័យប្រេីប្រាស់នូវសារធាតុញៀនលេីកកម្រិត ឬទំនងជាមានបញ្ហាសតិមិនប្រក្រតី ដោយបានយកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FP-9571 មកលក់ឲ្យហាងលក់ម៉ូតូត្រង់ចំណុចកេីតហេតុ ។ ខណៈនោះបុរសខាងលេីក៏បានទៅកញ្ឆក់លុយពីអ្នកលក់ម៉ូតូ និងទាញយកម៉ូតូរបស់ខ្លួនដែលយកទៅលក់បំរុងជិះគេច តែត្រូវម្ចាស់ហាងលក់ម៉ូតូឃាត់ខ្លួន រួចទាក់ទងទៅសមត្ថកិច្ចឲ្យយកទៅសួរនាំនិងចាក់ការតាមច្បាប់ តែពេលសមត្ថកិច្ចចុះមកដល់ បុរសសង្ស័យញៀនថ្នាំខាងលេី វានដោះអាវ ស្រាតខោ និងប្រតាយប្រតប់ជាមួយសមត្ថកិច្ចថែមទៀត ដោយមិនព្រមឡើងទៅប៉ុស្តិ៍សមត្ថកិច្ចឡើយ ។

ចុងក្រោយសមត្ថកិច្ចជំនាញបានយកម៉ូតូកង់បី និងចាប់បុរសសង្ស័យខាងលេីដាក់ឡើងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ យកទៅសួរនាំចាត់ការតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner