ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង

លោកជំទាវ ទី បូរ៉ាស៊ី លោកជំទាវ ឃួន ឃុនឌី និងលោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការនារីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខឯកឧត្តម ឆាត់ លឿម ទីប្រឹក្សាសម្តេចប្រធានព្រឹទ្ធសភា អតីតសមាជិកព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតនៅបុរីរតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២១ ។

លោកជំទាវបានជម្រាបការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា ឯកឧត្តមអនុប្រធានទី២ ព្រឹទ្ធសភា និងបានជម្រាបសួរសុខទុក្ខអំពីសុខភាព និងបានជូនពរក្នុងឱកាសឆ្នាំថ្មី២០២១នេះ សូមឯកឧត្តមមានសុខភាពល្អ និងត្រូវថែរក្សាសុខភាពជៀសផុតពីជំងឺកូវីដ-១៩ ។ ក្នុងឱកាសនោះលោកជំទាវបាននាំអំណោយមួយចំនួនមាន ទឹកល្ង១កេស ទឹកដោះគោ១កេស ទឹកសុទ្ធ១កេស ទឹកសណ្តែក១កេស នំធុង និងថវិកាឯកឧត្តមអគ្គលេខាធិការចំនួន ១លានរៀល ជូនឯកឧត្តម ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner