​៤​ថ្ងៃ! ​សមាជិក​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ៤​នាក់​​ឆ្លង​កូ​វី​ដ​១​៩​ ក្រោយទើបឆ្លងម្នាក់ទៀត

នៅ​ថ្ងៃពុធ​ ​ទី​១​៣​ ​មករា​ ​២​០​២​១​នេះ​ ​ម៉ាឡេស៊ី​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​លើ​សមាជិក​គណៈរដ្ឋមន្ត្រី​មួយ​រូប​ទៀត​ ​កើន​ដល់​៤​រូប​ហើយ​ ​ត្រឹម​ពេល​៤​ថ្ងៃ​មកនេះ​។​

​លោក​ ​Z​a​h​i​d​i​ ​Z​a​in​u​l​ ​A​bid​in​ ​អនុ​រដ្ឋមន្ត្រី​បណ្តា​ទំនាក់ទំនង​សង្គម​និង​ទូរគម​នាគ​ម​ ​របស់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​ប្រកាស​ថា​វិជ្ជមាន​ ​ដោយ​ការិយាល័យ​របស់​លោក​ផ្ទាល់​។​

​លោក​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្រោយពេល​សមាជិក​គណៈរដ្ឋមន្ត្រី​ម៉ាឡេស៊ី​៣​រូប​ផ្សេងទៀត​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​ពេល​៤​ថ្ងៃ​មកនេះ​។​ កាល​ពីម្សិលមិញ​នេះ​ដែរ​ ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ ​ទូទាំង​ប្រទេស​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​១​៩​។​ ​ម៉ាឡេស៊ី​បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១​៩​ ​ចំនួន​៣​៣​០​៩​ករណី​ថ្មី​ ​កាល​ពីម្សិលមិញ​៕​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner