​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅកណ្តាល​ទីក្រុង​បាងកក​ ​ត្រូវ​បាន​បិទ​រយៈពេល​០​៣​ថ្ងៃ​ ​បន្ទាប់ពី​អ្នក​លក់​ម្នាក់​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19

ថៃ​៖​ ​ផ្សារ​ ក្លុ​ង​ ​ថូ​យ​ (K​long​ ​Toe​y​) ​ដែល​ជា​ផ្សារ​លក់​គ្រឿង​សមុទ្រ​ដ៏​ធំ​មួយ​នៅកណ្តាល​ទីក្រុង​បាងកក​ ​របស់​ប្រទេស​ថៃ​ ​ត្រូវ​បាន​បិទ​រយៈពេល​០​៣​ថ្ងៃ​ ​គិត​ចាប់ពី​ថ្ងៃពុធ​នេះ​ ​ក្រោយ​អ្នក​លក់​ម្នាក់​បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​នេះ​បើ​តាម​សារ​ព័ត៌មាន​បាងកក​ប៉ុស្តិ៍​នៅ​ថ្ងៃ​ទី​១​៣​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​។​

ស្រប​ពេល​ជាមួយគ្នា​នេះ​ដែរ​ ​ទារក​អាយុ​០​៣​ខែ​ម្នាក់​ក៏បាន​ធ្វើ​តេ​ស្ត​វិជ្ជមាន​ ​Co​v​i​d​-19 ​ផង​ដែរ​ ​ខណៈ​មកទល់​ពេលនេះ​ ​វា​ជា​ករណី​ឆ្លង​ក្មេង​ជាងគេ​ ​ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ចំនួន​៣​២​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ ​អង្គារ​ ​ម្សិលមិញ​ ​។​ ​ចៅសង្កាត់​ ក្លុ​ង​ ​ថូ​យ​ ​លោកស្រី​ ​ភី​យ៉ា​ដា​ ​នី​យុ​ម​ ​បាន​និយាយ​ថា​ ​អ្នក​លក់​នៅ​ផ្សារ​ ​នេះ​ ​ដែល​មិន​មាន​រោគសញ្ញា​ត្រូវ​បាន​ដាក់​អោយ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ក្រោយ​ការ​ធ្វើ​តេ​ស្ត​ទឹកមាត់​បាន​បង្ហាញ​ថា​ ​អ្នក​លក់​រូប​នេះ​បាន​ឆ្លង​វី​រុ​ស​នេះ​ ​។​

បន្ថែម​លើ​នេះ​ ​លោកស្រី​ ​ភី​យ៉ា​ដា​ ​បាន​បន្ថែម​ទៀត​ថា​ ​មនុស្សជា​ង​១​០​នាក់​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​លក់​ដែល​ឆ្លង​មេរោគ​នេះ​ ​ត្រូវ​បាន​ផ្ដាច់​ខ្លួន​នៅ​ដាច់ដោយឡែក​ផង​ដែរ​ ​ហើយ​ថា​ ​ផ្សារ​នេះ​នឹង​ត្រូវ​បិទ​ដើម្បី​បាញ់ថ្នាំ​សម្លាប់​មេរោគ​ ​ហើយនឹង​បើក​ឡើងវិញ​នៅ​ថ្ងៃសៅរ៍​ចុង​ស​ប្តាហ៍​នេះ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner