មនុស្ស១៣នាក់ត្រូវរកឃើញផ្ទុកជំងឺកូវីដ-១៩នៅថ្ងៃនេះ
យោងតាមក្រសួងសុខាភិបាលនៅថ្ងៃ១៤មករាឆ្នាំ២០២១នេះបានាឲ្យដឹងថា នៅថ្ងៃ១៣មករាឆ្នាំ២០២១ គេបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១៣នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង១៣នាក់នោះ មាន៨នាក់ជាពលករទើបត្រឡប់មកពីប្រទេសថៃ។ ចំណែក៥នាកា់ទៀតជាពលរដ្ឋខ្មែរធ្វើដំណើរមកពីសហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី។
ក្រសួងសុខាភិបាលក៏បានបញ្ជាក់ដែរថា នៅថ្ងៃ១៣មករា មានអ្នកជាសះស្បើយម្នាក់ផងដែរ។ គិតមកដល់ថ្ងៃ១៣មករាឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លង៤១១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយបានចំនួន៣៧៧នាក់ និងនៅសល់៣៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕កឹម ទៀង
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕