ថ្ងៃនេះគឺជាខួបទី៣៦ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន

ថ្ងៃទី១៤មករាឆ្នាំ២០២១នេះ គឺជាខួបទី ៣៦ឆ្នាំ នៃការកាន់តំណែងជា នាយករដ្ឋមន្ត្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពោលគឺពីថ្ងៃទី១៤ មករា ១៩៨៥ ដល់ថ្ងៃ១៤ មករា ២០២១ ដែលពេលនោះ សម្តេចតេជោ ជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។

មកដល់ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុតនៅក្នុងពិភពលោក។ ៣៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាតនិងមានបទពិសោធន៍បំផុតរបស់កម្ពុជាបានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិអោយមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិ មកទល់សព្វថ្ងៃ។

នៅក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស សូមគោរពជូនពរ សម្តេចតេជោនាយករដ្ឋមន្រ្តី មានសុខភាពល្អដើម្បីបន្តដឹកនាំកម្ពុជាអោយកាន់តែរីកចម្រើនរុងរឿង និងដើម្បីផ្តល់ជាម្លប់ដ៏កក់ក្តៅបំផុតសម្រាប់ប្រទេសជាតិទាំងមូល៕កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner