គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១
ភ្នំពេញ៖ ដោយអនុវត្តន៍តាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ
នៅយប់ថ្ងៃ ពុធទី១៣ ខែមករា ឆ្នាំ ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីអធិការដ្ឋាន នគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។
កម្លាំង ចូលរួមសរុបចំនួន ៦៣នាក់ រួមមាន៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ /សង្កាត់ ចំនួន ៣៨នាក់ កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ១០នាក់។
ជាលទ្ធផលធ្វើការត្រួតពិនិត្យ៖
រថយន្តបានចំនួនសរុប ១៦គ្រឿងរក្សាទុក ០០ គ្រឿង, ម៉ូតូត្រួតពិនិត្យសរុបចំនួន ១១២គ្រឿង ម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន ១៩រឿងរក្សាទុក ០០គ្រឿង, អាវុធឆ្លងកាត់គ្មាន៕ ដោយ៖ តុង សីហា