ការពិតមួយចំនួនអំពីបុរសខ្លាំងរបស់រុស្សី Vladimir Putin ដែលមានឥទ្ធិពលលើពិភពលោក

ការពិត៖ ឆ្លងកាត់ឆាកនយោបាយអស់ជាច្រើនឆ្នាំប្រធានាធិបតីរុស្សី លោក Vladimir Putin នាពេលបច្ចុប្បន្នត្រូវបានអ្នកដឹកនាំនៅតាមបណ្តាប្រទេសជាច្រើនផ្តល់រហស្សនាមឱ្យថា ជាបុរសដែលមានឥទ្ធិពលនៅលើពិភពលោក។

ក្រៅតែពីកិច្ចការដឹកនាំប្រទេសបានយ៉ាងរឹងម៉ាំទាំងសេដ្ឋកិច្ច និងនយោបាយហើយនោះ លោក Putin ថែមទាំងត្រូវបានគេមើលឃើញថា គឺជាអ្នកដែលបានចូលរួមក្នុងការដោះស្រាយបញ្ហាអន្តរជាតិជាច្រើនផងដែរ។
បុរសខ្លាំងរូបនេះបានប្រឡូកចូលក្នុងឆាកនយោបាយរបស់គាត់ដំបូងតាំងពីឆ្នាំ១៩៩៩មកម្ល៉េះ ប៉ុន្តែមានរឿងរ៉ាវខ្លះប្រហែលជាយើងមិនទាន់បានដឹងអំពីគាត់៖

  • លោកមានការលូតលាស់ធំដឹងក្តីឡើងនៅក្នុងអគារស្នាក់នៅបែបសហគមន៍មួយរបស់រដ្ឋាភិបាលក្នុងសម័យសហភាពសូវៀតដោយ
    គ្រានោះគាត់ត្រូវរស់នៅជាមួយនឹងគ្រួសារចំនួន៣ផ្សេងទៀតក្នុងអគាររួមគ្នា
  • លោកក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ខ្មៅកីឡាយូដូតាំងតែពីអាយុ១៨ឆ្នាំ ហើយលោកនៅតែហ្វឹកហាត់កីឡានេះដដែលមកទល់បច្ចុប្បន្ន
  • លោក Putin ចូលចិត្តមើលសៀវភៅរឿងបែបចារកម្ម
  • លោកធ្លាប់បានចូលរួមជាមួយនឹងទីភ្នាក់ងារស៊ើបការពិសេសរបស់សហភាពសូវៀត KGB តាំងពីឆ្នាំ១៩៨០ ហើយធ្លាប់ជួយការងាររបស់
    សហភាពសូវៀតក្នុងការងារចារកម្មទៅលើប្រទេសក្នុងតំបន់អ៊ឺរ៉ុប
  • លោក Putin ជាអ្នកចូលចិត្តសត្វចិញ្ចឹម ហើយពេលខ្លះថែមទាំងនាំសត្វទាំងនោះទៅចូលរួមកិច្ចប្រជុំធំៗជាមួយនឹងមេដឹកនាំលើពិភពលោកទៀតផង
  • លោកបានសិក្សាភាសាអាល្លឺម៉ង់ និងភាសាអង់គ្លេសក្នុងពេលតែមួយ ប៉ុន្តែការប្រើប្រាស់ភាសា
    អាល្លឺម៉ង់គឺបានយ៉ាងស្ទាត់ជំនាញខណៈដែលភាសាអង់គ្លេសហាក់មិនសូវច្បាស់លាស់ឡើយ
  • លោកបានប្រកាសសុំលែងលះជាមួយនឹងភរិយាដើមរបស់ខ្លួននៅក្នុងឆ្នាំ២០១៣កំឡូងពេលដែលចូលរួមក្នុងកម្មវិធីរាំរបាំបាឡេ
  • កូនស្រីបង្កើតរបស់លោកចំនួន២នាក់ត្រូវបានរក្សាការសំងាត់យ៉ាងអាថ៌កំបាំងអំពីការរស់នៅរបស់ពួកគេ ហើយថែមទាំងលាក់បាំងឈ្មោះ និងប្រវត្តិពិតប្រាកដដើម្បីធ្វើការសិក្សានៅសកលវិទ្យាល័យ។

អ្វី ទាំងអស់ ដូចដែលបានរៀបរាប់ខាងលើនេះគ្រាន់តែរឿងរាវផ្ទាល់ខ្លួនខ្លះៗរបស់កំពូលមេដឹកនាំនៃប្រទេសមហាអំណាចយោធារុស្សុី លោក Vladimir Putin ដែលលោកអ្នកមិនធ្លាប់បានដឹង ប៉ុន្តែ នៅមានបុព្វហេតុជាច្រើនទៀតដែលកើតមានក្នុងពេលដែលលោកដឹកនាំ និងគ្រប់គ្រងប្រទេស ដែល AMS នឹងលើកយកមកជម្រាបជូនបន្តទៀតនៅឱកាសក្រោយ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner