​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ឧបត្ថម្ភ​ថវិកា​២​ម៉ឺន​៥​ពាន់​ដុល្លារ​ជូន​ដល់​គ្រួសារ​សព​ ​និង​ ​អ្នក​រង​របួស​ ​ក្នុង​គ្រោះថ្នាក់​លោត​ឆត្រយោង

ភ្នំពេញ​៖​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ធ្វើ​ការឧបត្ថម្ភ​ទឹក​ប្រាក់សុទ្ធ​២​ម៉ឺន​៥​ពាន់​ដុល្លារ​ដល់​គ្រួសារ​សព​លោក​វរសេនីយ៍ត្រី​ ​លឹម​ ​សាយ​ ​និង​ ​គ្រួសារ​រង​របួស​ដែល​បាន​ធ្វើខុស​លក្ខណ​:​បច្ចេកទេស​ក្នុង​ការ​បញ្ជា​ឆត្រ​ ​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ក​ម្មុង់​ដូរ​ជំនាន់​ទី​១​០​ ​វគ្គ​ហ្វឹក​ ហ្វឺ​ន​ឆត្រយោង​ជំនាន់​ទី​២​៩​ ​និង​បើក​វគ្គ​ហ្វឹកហ្វឺន​ឆត្រយោង​ជំនាន់​ទី​៣​០​ ​នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស​តេជោ​សែន​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ​កាល​ពីព្រឹក​ថ្ងៃ​ទី​១​៤​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​ ​។​

នៅ​ក្នុង​ទឹកប្រាក់​២​ម៉ឺន​៥​ពាន់​ដុល្លារ​ខាងលើ​នេះ​ ​លោក​ឧកញ៉ា​នឹង​ផ្ដល់​ជូន​គ្រួសារ​សព​ចំនួន​ ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ ​និង​ ​គ្រួសារ​អ្នក​រង​របួស​ចំនួន​១​ម៉ឺន​ដុល្លារ​ ​។​ ​លោក​ឧកញ៉ា​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​មានប្រសាសន៍ថា​ ​ក្នុងនាម​ខ្ញុំបាទ​ជា​ប្រជាពលរដ្ឋ​មួយ​រូប​ ​រស់​ក្រោម​(​ដំបូល​សន្តិភាព​ ) ​គុណបំណាច់​របស់​កងកម្លាំង​ ​ដែល​តែងតែ​ការពារ​ប្រជាជន​យ៉ាង​កក់ក្ដៅ​ ​គ្រប់​កា​លៈ ​ទេ​សៈ ​ក្រុម​ការងារ​ ​ក៏​ដូច​ជាគ្រួសារ​ខ្ញុំបាទ​សូម​ចូលរួម​រំលែកទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ ​ចំពោះ​មរណភាព​របស់​លោក​វរ​:​សេនីយ៍​ត្រី​ ​លឹម​ ​សាយ​ ​គឺជា​ការ​បាត់បង់​គ្រូ​បង្វឹក​ដ៏​ល្អ​ ​និង​ ​ធនធាន​ដ៏​ក​ម្រ ​របស់​កម្ពុជា​ ​។

​​ខ្ញុំបាទ​សុំ​ចូលរួម​ឧបត្ថម្ភ​ពីរ​ម៉ឺន​ប្រាំ​ពាន់​ដុល្លា ​ដែល​ជូន​ទៅ​គ្រួសារ​នៃ​សព​ ​១​ម៉ឺន​៥​ពាន់​ដុល្លារ​ ​និង​គ្រួសារ​​​ដែល​រង​របួស​ចំនួន​១​ម៉ឺន​ដុល្លារ​ ​។​ ​ជាមួយគ្នា​នេះ​ ​លោក​ឧក​ញ៉​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ក៏​សូម​អោយ​ក្រុម​គ្រួសារ​នៃ​សព​ ​ទាក់ទង​មក​លោក​ ​ហេង​ ​ឡុង​ ​ដើម្បី​ទទួល​ប្រាក់​នេះ​ ​ឬ​ផ្ដល់​ជា​លេខទូរសព្ទ​ដើម្បី​ក្រុម​ការងារ​ទាក់ទង​ទៅវិញ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner