ចូលកោសខ្យល់ត្រូវនាងៗបន្លំលួចយកលុយអស់១,៥០០ដុល្លារ ត្រូវនគរបាលខណ្ឌសែនសុខចាប់ខ្លួន៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ មានជនសង្ស័យប្រុសស្រី០៤នាក់ ដែលជាប់ពាក់ព័ន្ធករណី យកលុយដុល្លារសែនដូរយកលុយដុល្លារពិត ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាម៉ោង២១​ និង២៥នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលមួយកន្លែង ផ្លូវ១៩១០ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញបានឲ្យដឹងថា៖ ក្រោយពីទទួលបានដំណឹងនេះភ្លាម​លោកបានបញ្ជាឲ្យមន្ត្រីរបស់លោកចុះទៅដល់កន្លែងកើតហេតុ​បានឃាត់ខ្លួនក្រុមជនសង្ស័យប្រុសស្រី០៤នាក់ ដែលជាប់ពាក់ព័ន្ធរួមមាន ទី១ឈ្មោះ ទុយ ស្រី ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី២ឈ្មោះ សា ស្រីយ៉ា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបម៉ាស្សា ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី៣ឈ្មោះ ញ៉េប ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ទី៤ឈ្មោះ ញ៉េប វណ្ណី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបកម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវ១០១៩ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)​ ។

ចំណែកជនរងគ្រោះមានឈ្មោះ សន ចំរើន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ ៣៤០ ផ្លូវលំ ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ សម្ភារៈបាត់បង់ លុយដុល្លាចំនួន ១,៥០០ដុល្លា ។

បច្ចុប្បន្ននេះជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ដោយ៖ ភារ៉ា និង​ ប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner